ក្រុមហ៊ុនឱសថជប៉ុនផលិតថ្នាំចេញពីឈាមរបស់អ្នកជំងឺកូរ៉ូណាដែលជាសះស្បើយ

ក្រុមអ្នកវិទ្យាសាស្ត្រកាន់តែខិតជិតទៅរកការព្យាបាលជំងឺកូរ៉ូណា ដោយប្រើឈាមពីអ្នកជំងឺ ដែលបានជាសះស្បើយ។

ក្រុមហ៊ុនផលិតឱសថមួយនៅជប៉ុនបានបង្កើតថ្នាំរួចហើយដោយប្រើផ្នែកនៃប្រព័ន្ធភាពស៊ាំ ដែលបានយកពីមនុស្ស ដែលឆ្លងវីរុសកូរ៉ូណា ហើយជាសះស្បើយឡើងវិញ។

តាមទ្រឹស្តីការព្យាបាលបែបនេះមានប្រសិទ្ធភាពតាមរយៈការដាក់ប្រូតេអ៊ីនប្រឆាំងជំងឺពីអ្នកជំងឺកូរ៉ូណាដែលជាសះស្បើយទៅមនុស្សដែលកំពុងតស៊ូនឹងជំងឺនេះ។

បន្ទាប់មករាងកាយរបស់អ្នកជំងឺអាចប្រើប្រូតេអ៊ីនទាំងនេះ ដែលគេហៅថាអង្គបដិប្រាណ ប្រៀបបីដូចជាពួកវាជាប្រូតេអ៊ីនរបស់អ្នកជំងឺជាជាងត្រូវបង្កើតវាពីដើមទី។

វាធ្លាប់ត្រូវបានគេប្រើដើម្បីដោះស្រាយជាមួយនឹងជំងឺអេបូឡាកាលពីពេលមុនប៉ុន្តែវាអាចត្រូវការអ្នកជំងឺដែលជាសះស្បើយច្រើននាក់ដើម្បីព្យាបាលអ្នកជំងឺម្នាក់ ដូច្នេះនឹងមិនប្រើសម្រាប់មនុស្សគ្រប់គ្នាបានទេ។

មន្ទីរពេទ្យចិនបាននិយាយថា ពួកគេកំពុងប្រើវិធីព្យាបាលបែបនេះរួចហើយ ប៉ុន្តែសម្រាប់តែអ្នកជំងឺនៅចិនប៉ុណ្ណោះ មិនមានការផលិតថ្នាំឬការផ្គត់ផ្គង់ទ្រង់ទ្រាយធំនោះទេ។

ដំណឹងនេះកើតឡើងនៅពេលមន្ត្រីសុខាភិបាលម្នាក់ធ្វើការនៅទីក្រុងវូហាននិយាយថា ប្រសិនបើផ្តល់ឱកាសម្តងទៀត ពួកគេនឹងបញ្ជូនអ្នកជំងឺបន្ថែមទៀតទៅសង្គ្រោះបន្ទាន់ភ្លាមៗក្នុងពេលពួកគេកំពុងឈឺ។

ហើយអ្នកវិទ្យាសាស្ត្រជាច្រើននិយាយថាពួកគេជិតចាប់ផ្តើមការសាកល្បងវ៉ាក់សាំងលើមនុស្សហើយ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលចក្រភពអង់គ្លេសម្នាកនិយាយថា ពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីផលិតវ៉ាក់សាំងក្នុងអំឡុងពេលផ្ទុះវីរុសកូរ៉ូណានោះទេ។

វេបសាយ Stat News បានរាយការណ៍ថា ក្រុមហ៊ុនឱសថជប៉ុន Takeda កំពុងធ្វើការដើម្បីអភិវឌ្ឍការព្យាបាលដោយប្រើប្រព័ន្ធភាពស៊ាំ។

វាត្រូវគេហៅថា “ការព្យាបាលប្លាស្មា” ពីព្រោះវានឹងផ្អែកលើប្លាស្មាឈាមរបស់មនុស្ស ដែលជាសះស្បើយពីវីរុសកូរ៉ូណា។

ប្លាស្មាគឺជាអង្គធាតុរាវ ដែលផ្ទុកកោសិកាឈាម សារធាតុចិញ្ចឹម និង អ័រម៉ូនតាមរយៈសរសៃឈាម និង មានចំនួនពាក់កណ្តាលនៃឈាមទាំងអស់។

ប្លាស្មាក៏ផ្ទុកផងដែរនូវអង្គបដិប្រាណ ដែលជាប្រូតេអ៊ីនដែលរាងកាយផលិតឡើងដើម្បីបំផ្លាញបាក់តេរីឬវីរុស នៅពេលរាងកាយឆ្លងជំងឺ៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុនឱសថជប៉ុន Takeda កំពុងផលិតថ្នាំផ្សំពីឈាមរបស់អ្នកជំងឺកូរ៉ូណា​ ដែលជាសះស្បើយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រះសង្ឃ​មី​យ៉ាន់​ម៉ា​ផ្ត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សង្គ្រោះបន្ទាន់​នៅ​មន្ទីរ...

​ដោយ​: ប​.​ជ័យ / បន្ទាយមា...

សាំ​យ៉ុង​បើក​លឿន​បុក​ម៉ូត...

ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំព...