ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរមួយដោយរថយន្តបុកជាមួយម៉ូតូស្លាប់ម្នាក់រងរបួសពីរនាក់នៅលើផ្លូវលំត្រង់ចំណុចភូមិអន្លង់សង្កែឃុំតាសាលស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។កាលពីយប់ថ្ងៃទី៨ខែមីនាឆ្នាំ២០២០។

មន្ត្រីនគរបាលស្រុកឱរ៉ាល់បានឱ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2M1895។បើកបរដោយឈ្មោះជាជូណាតហៅបៅភេទប្រុសអាយុ២៩ឆ្នាំរស់នៅក្នុងភូមិអន្លង់សង្កែរឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបើកបរក្នុងស្ថានភាពស្រវឹង។

ប្រភពបានបន្តថាស្រាប់តែរថយន្តបើកចូលចំណែកផ្លូវម្ខាងទៀតទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1CU-5455 ។បើកបរដោយឈ្មោះ សុង សៀកគួ អាយុ១៩ឆ្នាំស្លាប់នៅនិងកន្លែងទីលំនៅភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។អ្នក រួមដំណើរពីរនាក់១ឈ្មោះ ប៊ុណ្ណា វឌ្ឍនារងរបួសស្រាលភេទប្រុស អាយុ១៩ឆ្នាំ។២ឈ្មោះ រៀម ភេទប្រុសអាយុ១៨ឆ្នាំរងរបួសធ្ងន់៕S/

