Home កីឡា រ៉ូណាល់ឌីញ៉ូស...

រ៉ូណាល់ឌីញ៉ូស្ថិតក្រោមការស៊ើបអង្កេតសម្រាប់បទល្មើសជាច្រើនទៀត

រដ្ឋអាជ្ញា ដែលដឹកនាំលើករណីនេះ បាននិយាយកាលពីថ្ងៃអាទិត្យ ទី៨ មីនាថា រ៉ូណាល់ឌីញ៉ូ ហ្គូឆូ អតីតតារាបាល់ទាត់ប្រេស៊ីលនិង Barcelona ដែលជាប់ឃុំក្នុងពន្ធនាគារប្រទេសប៉ារ៉ាហ្គាយពីបទប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ កំពុងត្រូវបានស៊ើបអង្កេតរកមើលបទល្មើសបន្ថែមទៀត។

លោក អូស្មា ឡេហ្គាល់ មិនបានបញ្ជាក់ច្បាស់ថាតើជាបទល្មើសអ្វីនោះទេ ប៉ុន្តែបានប្រាប់សារព័ត៌មានប្រេស៊ីល Globoesporte ថា “មានការចង្អុលបង្ហាញថាបទល្មើសផ្សេងទៀតត្រូវបានប្រព្រឹត្ត” ដោយរ៉ូណាល់ឌីញ៉ូនិងបងប្រុសនិងអ្នកគ្រប់គ្រងអាជីវកម្មរបស់គាត់ លោក រ៉ូបឺតូ អាសស៊ីស។

រ៉ូណាល់ឌីញ៉ូ អតីតខ្សែប្រយុទ្ធ Barcelona, ​​Paris St Germain, AC Milan និង Gremio និងលោករ៉ូបឺតូត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងកាលពីថ្ងៃសៅរ៍ទី៧មីនា បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទចូលក្នុងប្រទេសប៉ារ៉ាហ្គាយដោយប្រើលិខិតឆ្លងដែនក្លែងក្លាយ។

ចៅក្រមបានចេញបញ្ជាហាមឃាត់ពួកគេធ្វើដំណើរតាមយន្តហោះហើយនិយាយថាពួកគេត្រូវតែស្ថិតនៅក្នុងគុកខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។ តាមច្បាប់ប៉ារ៉ាហ្គាយ មន្រ្តីមានពេល ៦ ខែដើម្បីបំពេញការស៊ើបអង្កេតរបស់ពួកគេ៕ ដោយ៖ កញ្ញាដាលីស

រ៉ូណាល់ឌីញ៉ូ និងបងប្រុសឈ្មោះ រ៉ូបឺតូ ត្រូវឃុំខ្លួន ពីបទប្រើលិខិតឆ្លងដែនខុសច្បាប់ និងរង់ចាំការស៊ើបអង្កេតទាក់ទិនបទល្មើសជាច្រើនទៀត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular