​រដ្ឋបាលខេត្ត​ព្រះវិហារ​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​កន្លងទៅ​និង​ទិសដៅ​បន្ត​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ព្រឹក​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២០​នេះ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ដឹកនាំ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០​។

​ពិធី​នេះ​ប្រារព្ធ​ឡើង​ក្រោម​វត្ដ​មាន​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​,​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​លោកស្រី​ឱ​សុខុម​សមាជិក​ព្រឹទ្ធសភា​។​រួមជាមួយ​លោក​,​លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​អភិបាលរង​ខេត្ត​មេបញ្ជាការ​កងកម្លាំង​ទាំង​៣​មន្ត្រី​មន្ទីរ​ជុំវិញ​ខេត្ត​ជាច្រើន​រយ​នាក់​ចូលរួម​ផងដែរ​។​

​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៩​មាន​៩២​ទំព័រ​ដែល​អាន​ដោយ​លោកស្រី​ចឹក​ហេង​អភិបាលរង​ខេត្ត​បាន​បង្ហាញថា​៖​ក្នុង​ឆ្នាំ​២០១៩​គ្រប់​លទ្ធផល​សកម្មភាព​ការងារ​ទាំងអស់​មានកា​រវិ​វត្ត​និង​រីកចម្រើន​គួរឱ្យកត់សម្គាល់​​លើ​គ្រប់​វិស័យ​ទាំង​វិស័យ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​វិស័យសេដ្ឋកិច្ច​និង​សង្គមកិច្ច​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​។

​ពិសេស​ការអភិវឌ្ឍ​តាម​បណ្ដោយ​ព្រំដែន​ដោយសារ​តែមាន​សុខសន្តិភាព កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​កម្លាំង​ឈរជើង​នៅ​ព្រំដែន​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​និង​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​យក​សំណាក​ចំនួន ៣៦ នាក់ ដ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពីរ​នាក់​ជួញដូរ​គ្រឿងញៀន​...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

ក្រសួងសុខាភិបាល ឱ្យ​អ្នក​...

ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ ...

សាខា ក​.​ប​.​ប​. ខេត្ត​ព្...

ដោយៈ ស​រិ​ទ្ធ/ព្រះសីហនុៈ ...