ប្រជាពលរដ្ឋបន្លាស់ទីឡើងគោក ឃុំផ្លូវទូក តម្រូវការអណ្តូងទឹក និងបង្គន់អនាម័យចាំបាច់សូមអាជ្ញាធរខេត្តជួយពន្លឿន

ដោយ:ទេព កង្រី/កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរសនៅក្នុងទឹក៧៧០គ្រួសារត្រូវបានបំលាស់ទីឡើងគោក នៅក្នុងឃុំផ្លូវទូក ដែលមានចំនួន ៣ ភូមិ (ភូមិស្លត ភូមិឈើទាល និងភូមិពាមខ្នង) ស្រុកកំពង់លែង សំណូមពរចំពោះដល់អាជ្ញាធរខេត្តស្រុកមេត្តា ជួយពន្លឿននិងដោះស្រាយនៅបញ្ហាអណ្ដូងទឹកស្អាត និងបង្គន់អនាម័យ ដែលមានការខ្វះខាតខ្លាំងការប្រើប្រាស់ក្នុងរយៈពេល ២ឆ្នាំដែលពួកគាត់ត្រូវបានផ្លាស់ប្ដូរឡើងមកកាន់តំបន់ថ្មីនេះ។

ប្រជាពលរដ្ឋក៏បានស្នើសុំ ប្រឡាយទឹក តាមបណ្ដោយផ្លូវ ខាងលិចថ្នល់ព្រះរាមដែលងាយស្រួលក្នុងការនាំយកទូកការណូតអោយមកនៅជិតៗផ្ទះសម្រាប់ងារស្រួលមើលថែនិងការពារជៀសវៀងការបាត់បង់ផងដែរ។

បច្ចុប្បន្នផ្លូវក្រាលគ្រោះក្រហមមួយខ្សែនេះត្រូវបានតភ្ជាប់ចេញពីឃុំច្រណូក ឆ្ពោះទៅកាន់ឃុំផ្លូវទូក ដែលមានប្រវែងជាង ២៥គីឡូម៉ែត្រ ដែលកំពុងតែស្ថាបនាដោយក្រសួងសាធារណៈការដឹកជញ្ជូន និងក្រុមស្ថាបនាសម្ដេចឪ បច្ចុប្បន្ននេះផ្លូវមិនទាន់រួចរាល់ជាស្ថាពរនៅឡើយទេ។

ប្រជាពលរដ្ឋបំលាស់ទីឡើង គោក ទាំង៧៧០គ្រួសារ បានមករស់នៅទីតាំងថ្មីនេះ មានរយៈពេល ២ ឆ្នាំមកហើយ មុខរបរចាស់របស់ពួកគាត់គឺកានេសាទនាពេលកន្លងមក នៅពេលឡើងគោក ពួកគាត់ត្រូវអាស្រ័យផលដោយធ្វើស្រែប្រាំង ល្ងសណ្ដែក និងដំណាំកសិកម្មផ្សេងទៀត ដោយពឹងផ្អែកលើផ្ទៃដីដែលអាជ្ញាធរបានផ្ដល់ជូនក្នុងមួយគ្រួសារមានទំហំ ២០ ម៉ែត្រ គុណនិង ១០០ម៉ែត្រ ។

អភិបាលរងស្រុកកំពង់លែងលោក ចេង ចាន់ដូរណា បានអោយដឹងនៅវេលាម៉ោង១០និង១៤នាទីថ្ងៃទី៩មិនានេះថាខាងស្រុកបានរៀបចំដាក់សំណើរទៅខាងមន្ទីធុនធានហើយតែការសឹក្សាយ៉ាងណាៗនោះស្រុកនៅបន្ទាន់បានទទួលការឆ្លើយតបពីខាងមន្ទីនៅឡើយទេតែយ៉ាងណាៗនោះស្រុកមិនទុកបងប្អូនចោលឡើយ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...