សិស្សវិទ្យាល័យបាក់ទូកម្នាក់ជិះម៉ូតូកិនទឹកចាប់ហ្វ្រាំងមុខដួលចូលកង់ក្រោយរថយន្ត កិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

ដោយ:សម្បត្តិ/ភ្នំពេញ ៖ សិស្សវិទ្យាល័យបាក់ទូកម្នាក់ជិះម៉ូតូកិនទឹកចាប់ហ្វ្រាំងមុខដួលចូលកង់ក្រោយរថយន្ត កិនបែកក្បាលស្លាប់យ៉ាងអាណោចអាធម៌ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃ០៩ ខែមីនា ឆ្នាំ២០២០ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ គឹម ទេពពេជ្រពន្លឺ អាយុ១៩ រៀននៅសាលាបាក់ទូកថ្នាក់ទី១២ ស្នាក់នៅផ្ទះលេខ៩Eo ផ្លូវលេខ៣ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកអ្នកបើករថយន្តមានឈ្មោះ ធេង លីហ៊ អាយុ២៣ មុខរបរអ្នកបើករថយន្ត មានស្រុកកំណើតនៅស្រុកក្រូចឆ្មា ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិតានូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការប្រាប់អោយដឹងថា គាត់ឃើញជនរងគ្រោះម៉ូតូមួយគ្រឿងម៉ាកហុងដា ZoomerX ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HH.0068 បើកតាមបណ្ដាយផ្លូវ២៧១ ក្នុងពីត្បូងទៅជើងលុះមកដល់ចំណុចជិតគល់ស្ពានអាកាសស្ទឹងមានជ័យ បានវ៉ារថយន្តក៏ចាប់ហ្វ្រាំងរអិលទឹកដួលចូលកង់ក្រោយរថយន្តម៉ាកHyunDAIពណ៌សពាក់ស្លាកលេខភ្នំពេញ2AE.9840 ដែលបើកស្រប់ទិសគ្នា បណ្ដាលអោយរថយន្តកិនបែកក្បាលទាំងពាក់មួកសុវត្ថិភាពស្លាប់នៅនឹងកន្លែង។

ក្រោយពេលកើតហេតុសម្ថតកិច្ចបានចុះមកដល់កន្លែងកើតហេតុឃាត់ខ្លួនអ្នកបើករថយន្តទៅប៉ុស្តិ៍នគរបាលបឹងសាឡាង រីឯរថយន្តនិងម៉ូតូត្រូវបានសម្ថតកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចររាជធានីភ្នំពេញ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕/B

អ្នកបើកបររថយន្ដ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជម្លោះ ដីធ្លី​រវាង​តារាចម...

​ដោយៈ មុនី រ័ត្ន​,​បូ​រិ​...

រាជរដ្ឋាភិបាលថៃប្រកាសបន្ត...

ស្ថានទូតនៃព្រះរាជាណាចក្រក...

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...