ក្រសួងជួយសង្រ្គោះច្រាំងទន្លេមេគង្គក្រុងកំពង់ចាមប្រវែងជិត៣០០ ម៉ែត្រ

ដោយ:គង់ហេង/កំពង់ចាម ៖ ក្រសួងធនធានទឹក និងឧតុនិយមបានសម្រេចជួយទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេមេគង្គក្រុងកំពង់ចាមប្រវែងជិត ៣០០ ម៉ែត្រ ដោយប្រើប្រាស់វិធានការសង្រ្គោះចាក់រោយខ្សាច់បាតច្រាំង ហើយរៀបបាវខ្សាច់សង្កត់ពីលើពោល គឺប្រើប្រាស់រូបមន្តដូចធ្លាប់បានសង្រ្គោះច្រាំងទន្លេនៅឃុំពាមកោះស្នា និងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ទទួលបានជោគជ័យកន្លងមកនោះ។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានប្រាប់កាសែតរស្មីកម្ពុជានៅព្រឹក ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២០ថា យើងបានចាប់ដំណើរការសង្រ្គោះច្រាំងទន្លេនៅក្រុងកំពង់ចាម តាំងពីខែកុម្ភ: កន្លងទៅនេះ ប៉ុន្តែមានការរអាក់រអួលបញ្ហាបាវច្រកខ្សាច់បញ្ជួនមកមិនទាន់។ ដោយបច្ចុប្បន្នបានចាប់ដំណើរការការងារបន្ត គឺចាប់ផ្តើមចេញដំណើរពីច្រាំងទន្លេខាងមុខដើមជ្រៃ ក្បែរខណ្ឌរដ្ឋបាលជលផលកំពង់ចាម ទៅដល់កំពង់រង់ចាំមានប្រវែងសរុបជិត ៣០០ ម៉ែត្រ។

លោកប្រធានមន្ទីរបានឳ្យដឹងទៀតថា នេះជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយមជួយសង្រ្គោះច្រាំងទន្លេក្នុងក្រុងកំពង់ចាម ដើម្បីបញ្ជៀសការបាក់ស្រុតបន្តទៀត។ ដោយគិតមកដល់ថ្ងៃទី ៩ មីនានេះក្រុមការងារសង្រ្គោះច្រាំងទន្លេបានសម្រេចប្រមាណ ៣០ ភាគរយ នៃប្រវែងសរុបខាងលើ។ ក្នុងនោះយើងប្រើប្រាស់សាឡង់បូមខ្សាច់ពីខាងក្បាលកោះប៉ែនចំនួន បី គ្រឿង ដែលក្នុងមួយគ្រឿងៗ មានសមត្ថភាពផ្ទុកខ្សាច់បានចំនួន ប្រាំពីរ បាវ ដែលក្នុងមួយបាវៗ ច្រកខ្សាច់បានចំណុះប្រហែល ១០តោន។

គួរបញ្ជាក់ថា ឆ្នាំ២០១៩ កន្លងទៅខេត្តកំពង់ចាមបានទទួលរងគ្រោះបាក់ស្រុតដីច្រាំងទន្លេមេគង្គអស់ប្រវែងបណ្តោយប្រមាណ ១៩.៦៥២ ម៉ែត្រ និងទទឹងចាប់ពី ប្រាំ ម៉ែត្រ ដល់ ៣០ម៉ែត្រ។ ក្នុងនោះស្រុកក្រុងដែលទទួលរងគ្រោះពីការបាក់ច្រាំងមាន: ស្រុកស្ទឹងត្រង់ ស្រុកកំពង់សៀម ស្រុកកងមាស ស្រុកកោះសូទិន ស្រុកស្រីសន្ធរ និងក្រុងកំពង់ចាម៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...