ស្ត្រីជាប្រពន្ធបីកូនតូចសោកសង្រេង ស្តាយប្តីស្លាប់ដោយឆក់ចរន្តអគ្គីសនី ពេលស៊ីឈ្នួលលាបថ្នាំជញ្ជាំងផ្ទះគេ

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ស្ត្រីជាភរិយា បីកូនតូចទួញយំ សោកស្តាយបុរសជាប្តីដែលស្លាប់ដោយឆក់នឹងខ្សែភ្លើង នេះជាសោកនាដកម្មមួយនាំដល់ការព្រាត់និរាសគ្រួសារក្នុងពេលបុរសជាប្តី ជាឪពុក សុីឈ្នួលបំពេញការងារចិញ្ចឹមជីវិត។

សមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៣ ក្រុងព្រះសីហនុ ឲ្យដឹងថា ករណីបុរសម្នាក់ស្លាប់ដោយ​ឆក់នឹងចរន្តភ្លើងអគ្គិសនី ពេលឡើងលាបថ្នាំជញ្ជាំងផ្ទះមួយកន្លែង ជិតបង្គោលខ្សែបណ្តាញភ្លើងអគ្គិសនី នៅម្តុំសាលារៀនកំពេញចាស់ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុនៅវេលាម៉ោងជាង៨ព្រឹកថ្ងៃទី៩ ខែមីនាឆ្នាំ២០២០នេះ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះ សុខ រ៉ាមី ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរជាងលាបថ្នាំតាមផ្ទះ មានភរិយាឈ្មោះ វ៉ា លក្ខិណា អាយុ២៧ ឆ្នាំ មានកូនតូចៗក្នុងបន្ទុកចំនួន០៣នាក់ (ប្រុស២ ស្រី១ ) ហើយកូនតូចក្រោយគេ ទើបសម្រាលបានជាង២០ថ្ងៃប៉ុណ្ណោះ ។ គ្រួសារជនរងគ្រោះរស់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

របាយការណ៍បឋមពីសមត្ថកិច្ចបញ្ជាក់ថា ក្នុងពេលដែលជនរងគ្រោះឡើងលាបថ្នាំជញ្ជាំងផ្ទះមួយកន្លែង ដែលមានម្ចាស់ផ្ទះឈ្មោះទូច សុធា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ក៏ត្រូវឆក់ចរន្តអគ្គីសនី ជាប់ស្លាប់នៅកន្លែងតែម្តង។ ករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តដោះស្រាយតាមនិតិវិធី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​អ្នកស្រុក​ព្រះនេត្រព្រះ ...

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ...

ដូនជី វ័យ​៨២​ឆ្នាំ​ម្នាក់...

​​ដោយៈ ស​រិ​ទ្ធ / បន្ទាយ​...

​សម្តេច​តេ​ជោ ហ៊ុន សែន​៖​...

ដោយៈតារារិទ្ធ/​ភ្នំពេញ​៖​...

យន្តហោះ​បំបាំងកាយ​របស់​ចិ...

​ប្រែ​សម្រួលៈ​វាសនា​/​ឡុង...