ប៉ូលិសចេញប្រតិបត្តិការពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចាប់ផ្តើមនៅយប់ថ្ងៃនេះ

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញនិងប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យាបាយសរុប ដើម្បីចេញប្រតិបត្តិការពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីយប់អធ្រាត្រថ្ងៃចន្ទទី០៩ ខែមីនា ឆ្នាំ២០២០នេះទៅ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

គ្រាដែលគេមើលឃើញថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០១៩កន្លងទៅនេះបណ្តាលឱ្យមនុស្សស្លាប់និងរងរបួស២០៧០នាក់កើនឡើងជាឆ្នាំ២០១៨ចំនួន៩៣៩នាក់។ ថ្លែងក្នុងពិធីគោរទង់ជាតិដែលមានកម្លាំងនគរបាលរាជធានីភ្នំពេញចូលរួមជាង ៦០០នាក់នៅព្រឹកថ្ងៃចន្ទទី០៩ ខែមីនា លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងអនុវត្តតាមផែនការនិងទិសដៅការងាររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិសបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្លាំងនគរបាលរាជធានីភ្នំពេញ និងចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសាកល្បងចំនួនមួយសប្តាហ៍នៅតាមគោលដៅនានាក្នុងរាជធានីភ្នំពេញ ដើម្បីដកស្រង់ពិសោធន៍ចង់ដឹងថាតើការចុះអនុវត្តច្បាប់ចរាចរណ៍ក្នុងអំឡុងពេលនេះបទល្មើសចរាចរណ៍កើនឡើងរឺក៏ថយចុះ។ដើម្បីយកមកពិនិត្យវាយតម្លៃសភាពការណ៍និងកំណត់ទិសដៅអនុវត្តបន្ត។

លោកឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងទៀតថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកធ្វើដោយមិនយោគយល់នោះឡើយគឺអនុវត្តស្មើភាពគ្នាសំដៅកាត់បន្ថយបទល្មើសចរាចរណ៍ បន្ថយអ្នកស្លាប់និងរងរបួសឱ្យមានការថយចុះ។អ្នកដែលបើកបរល្មើសច្បាប់ចរាចរណ៍និងផាកពិន័យធ្ងន់ធ្ងរជាងមុនដើម្បីឱ្យមានការរៀងចាលនិងជាការពង្រឹងស្មារតីភ្ញាក់រលឹកឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកក្នុងការការពារសុវត្ថិភាពអាយុជីវិតអ្នកប្រើប្រាស់ផ្លូវថ្នល់ទូទៅ។វិធានការពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអំឡុងពេលនេះពង្រឹងទៅលើអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនិងបើកបរល្បឿន លឿន។អត្រាគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញប្រឈមកើតឡើងញឹកញាប់នៅពេលយប់បង្កដោយអ្នកបើកបរស្រវឹងស្រានិងប្រើប្រាស់ល្បឿនលឿនហួសកំណត់។

លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទូទៅត្រូវនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារអាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ។ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះផងដែរក៏ដើម្បីចូលរួមបង្ការទប់ស្កាត់និងកាត់សន្ថយបទល្មើសផ្សេងទៀត៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular