Home កម្សាន្ត បទ «នឹកម៉ែ» ច...

បទ «នឹកម៉ែ» ចេញ Full Audio ស្តាប់ហើយចង់ស្រក់ទឹកភ្នែក (មានវីដេអូ)

ដោយ៖បញ្ញាសាស្រ្ត/ ភ្នំពេញ៖តារាចម្រៀងយ៉ែម សំអូន បានបញ្ចេញបទចម្រៀង Original Songs តាមរយៈបទ ”នឹកម៉ែ” ដែលឆ្លុះបញ្ចាំងពីសេចក្ដីស្រលាញ់ និងនឹក រលឹកដល់អ្នកម្ដាយ។ បទចម្រៀងនេះដែរបានបំពេអារម្មណ៍អ្នកស្ដាប់ និងឲ្យមានការ យកចិត្តទុកដាក់ចំពោះអ្នកម្ដាយ ដែលទឹកដមសំឡេងរបស់លោកយ៉ែម សំអូន ពិតជា ស័ក្តិសមជាមួយអត្ថន័យចម្រៀងមួយបទនេះ។

ក្រោយពីចេញចម្រៀងមួយបទ ចំណងជើងថា «នឹកម៉ែ» របស់តារាចម្រៀង យ៉ែម សំអូន បានធ្វើអោយអ្នកស្តាប់កំសត់ស្រក់ទឹកភ្នែក និងអន្លង់អន្លោច តាមអត្ថន័យ នៃបទចម្រៀង។

តារាចម្រៀងសំនៀងផ្អែមលោកយ៉ែម សំអូន បានឲ្យដឹងថារាល់ បទចម្រៀង ដែល លោកច្រៀង គឺភាគច្រើនស្ដែងពីជីវិតពិត នៃសង្គមសព្វថ្ងៃតែម្ដង។ ដូចជាបទ ”នឹកម៉ែ” នេះផងដែរ វាចេញពីអារម្មណ៍ពិត កើតឡើងពេលដែលលោក កំពុងអង្គុយសរសេរបទ ចម្រៀងមួយនេះ ធ្វើឲ្យលោកមានអារម្មណ៍នឹកអ្នកម្ដាយ ដែលបានឃ្លាតឆ្ងាយពីលោក ជាច្រើនឆ្នាំមកហើយ។

តាមរយៈ បទ ”នឹកម៉ែ” បានចេញជា Full Audio ហើយ ចំណែកការចេញថត MV វិញ លោកគ្រោងនឹងធ្វើឆាប់ៗនាពេលខាងមុខនេះ។ សូមបញ្ជាក់ថា បទ «នឹកម៉ែ»មានតារាសម្ដែងល្បីៗថតក្នុង MV នេះ ដូចជា អ្នកនាងស្វែង សុជាតា, សម ម៉ាណា , សុខ សុជាតា, អ៊ឹង និមល និងលោកឧត្តម ជាដើម៕

តោះចង់ដឹងពិរោះអន្លង់អន្លោចប៉ុណ្ណា ស្តាប់កំសាន្តទាំងអស់គ្នា !

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្រះមហាក្សត្រ​បង្ហាញ​ទឹក​...

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ព...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

បុរស​ម្នាក់ បើក​ម៉ូតូ បុក...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...