ចំនួន​ឆ្លង​Covid-19​នៅ​កូរ៉េ​ខាងត្បូង​ធ្លាក់​នៅ​ទាប​បំផុត​ក្នុង​រយៈពេល​២​សប្តាហ៍​មក​នេះ​

279
ចែករម្លែក

​កូរ៉េខាងត្បូង ដែល​ធ្លាប់​ជា​ប្រទេស​មាន​មនុស្ស​ឆ្លង​កូរ៉ូណា​វីរុស​ច្រើន​បំផុត​បន្ទាប់​ពី​ចិន​នោះ​កាលពី​ថ្ងៃ​ចន្ទ​ទី​០៩​មីនា​បាន​រាយការណ៍​ការឆ្លង​ប្រចាំ​ថ្ងៃ​ទាប​បំផុត​​បើ​ធៀប​នឹង​ការឆ្លង​ប្រចាំ​ថ្ងៃ​នៅ​រយៈពេល​២​សប្តាហ៍​មក​នេះ​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជម្ងឺ​កូរ៉េ បាន​និយាយថា សរុប​មាន​អ្នក​ឆ្លង​២៤៨​នាក់​សំរាប់​ថ្ងៃអាទិត្យ​។​តួលេខ​នេះ​នាំ​អោយ​អ្នក​ឆ្លង​នៅ​កូរ៉េខាងត្បូង​កើន​ដល់​៧.៣៨២​នាក់​។​

​វា​ជា​ការធ្លាក់ចុះ​ចំនួន​ឆ្លង​ដល់​ថ្ងៃទី​៤ និង​ទាប​បំផុត​ចាប់តាំងពី​ចុងខែ​កុម្ភៈ​មក​។​

​កូរ៉េខាងត្បូង​ជា​ប្រទេស​ទី​១​ដែល​មាន​ចំនួន​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ច្រើន​បំផុត​បន្ទាប់​ពី​ចិន តែ​នៅ​ប៉ុន្មាន​ថ្ងៃនេះ​ការ​ផ្តោតអារម្មណ៍​បែរ​ទៅ​ប្រទេស​អ៊ីតាលី កន្លែង​​ដែល​ប្រជាជន​១៦​លាន​នាក់​កំពុង​ត្រូវ​រឹតត្បិត​ការធ្វើដំណើរ​នៅពេល​ចំនួន​ឆ្លង​ឡើង​ហួស​៧.០០០​នាក់ និង​ស្លាប់​ជាង​៣០០​នាក់​។​

​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​លោក​ជុង ស្យេ​គ្យុន បាន​និយាយថា​«​ខ្ញុំ​នៅ​ប្រយ័ត្នប្រយែង​ខ្លាំង តែ​មាន​សង្ឃឹម​ថា​យើង​អាច​ឈាន​ដល់​ចំណុចរ​បត់​មួយ​នៅ​អនាគត​​ដ៏​ខ្លី​»​។​

​អាជ្ញាធរ​សុខាភិបាល​និយាយថា ចំនួន​ឆ្លង​បាន​ថយចុះ​ដោយសារតែ​ស្ទើរ​ទាំងអស់​នៃ​សមាជិក​២​សែន​នាក់​របស់​ក្រុម​សាសនា​គ្រិស្ត​មួយ​ត្រូវបាន​ត្រួតពិនិត្យ​រក​​វីរុស​រួចហើយ​។​ក្រុម​សាសនា​នេះ​ជា​ប្រភព​ផ្ទុះ​ជម្ងឺឆ្លង​នៅ​ក្រុង​ដេ​ហ្គូ របស់​កូរ៉េ​ខាងត្បូង​។​

​កូរ៉េ​ខាងត្បូង​មាន​អ្នក​ស្លាប់​ដោយ​វីរុស​នេះ​ចំនួន​៥១​នាក់​គិត​មក​ត្រឹម​ថ្ងៃ​០៩​មីនា​។​

​ក្នុងពេល​ជាមួយគ្នា អនុរដ្ឋមន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង​បា​និយាយថា​វា​លឿន​ពេក​នឹង​និយាយ​ថា វិបត្តិ​សុខភាព​នេះ​ចប់ ដោយសារ​ការឆ្លង​ថ្មី​នៅតែ​មាន​បន្ត​៕​ប្រែ​សម្រួល​៖​វាសនា​

បុគ្គលិក​ពេទ្យ ក្នុង​សម្លៀកបំពាក់​និង​ឧបករណ៍​ការពារ​ដើរ​ចូល​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​អ្នក​ជម្ងឺ​កូរ៉ូណា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ