វ៉ៃកូ/ស្វាយរៀង៖បុរសម្នាក់បានរងរបួសធ្ងន់ចំណែកស្ត្រីម្នាក់និងបុរសម្នាក់ទៀតបានរងរបួសស្រាលនៅក្នុងករណីករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងម៉ូតូដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីទាបភ្លឺចូលនៅថ្ងៃទី៩ខែមីនាឆ្នាំ២០២០នៅលើផ្លូវលេខ១៣ត្រង់ចំណុចស្ថិតនៅភូមិចកឃុំកំពង់ចកស្រុករំដួល ខេត្តស្ចាយរៀង រវាងម៉ូតូនិងម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នា ។

សមត្ថកិច្ចបានឱ្យដឹងថាៈម៉ូតូទី១ ម៉ាក្សហុងដា សេ១២៥ ពណ៌ខ្មៅផលិតឆ្នាំ2019 ពាក់ផ្លាកលេខត្បូងឃ្មុំ 1G.0973បើកបរដោយឈ្មោះដុកឈាងភេទប្រុសអាយុ31ឆ្នាំមុខរបរកម្មកររោងចក្រមានទីលំនៅភូមិកៀបក្តាមឃុំត្រពាំងស្តៅស្រុករមាសហែកខេត្តស្វាយរៀង(មានមួកសុវត្ថិភាព)រងរបួសជើងខាងឆ្វេងធ្ងន់ ម៉ូតូខូចខាតធ្ងន់។ បើកបរក្នុងទិសដៅពីជើងទៅត្បូង អ្នករួមដំណើរម្នាក់ ឈ្មោះ អន សាមន ភេទ ស្រី អាយុ៣០ឆ្នាំមុខរបរកម្មកររោងចក្រ(មានមួកសុវត្ថិភាព)រងរបួសស្រាលរស់នៅភូមិឃុំជាមួយអ្នកបើកបរ ពេលមកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូម៉ាក ហុងដាCBR ដែលជិះមកពីទិសខាងត្បូង។

ប្រភពដដែលបានបន្តថាៈ អ្នកបើកបរម៉ូតូទី២ ឈ្មោះ អ៊ុ សាភាច ភេទប្រុស អាយុ ៣៦ឆ្នាំមុខរបរកសិករ រស់នៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួលខេត្តស្វាយរៀង ជិះ ម៉ូតូម៉ាក្ស ហុងដា CBR ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1ID.6487មិនពាក់មួកសុវត្ថិភាពរងរបួសស្រាលម៉ូតូខូចខាតធ្ងន់។មូលហេតុដោយសារម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ផ្លាកលេខត្បូងឃ្មុំ 1G .0973 បើកមិនប្រកាន់ស្តាំ៕S/
