ស្ថានទូត​ចិន​បញ្ជាក់​អំពី​ការខិតខំ​ដោះស្រាយ​វិបត្តិ​កង្វះ​វត្ថុធាតុដើម​សម្រាប់​ឧស្សាហ៍កម្ម​កម្ពុជា​

291
ចែករម្លែក

ដោយៈ ពិស្តារ​/​ភ្នំពេញៈ​ក្នុងនាម​ជា​បងប្អូន​ដែកថែប ប្រទេស​ចិន​បាន​កំពុងតែ​ចាត់វិធានការ​និង​សកម្មភាព​យ៉ាង​ឆាប់ រហ័ស​ក្នុងការ​ដោះស្រាយ​បញ្ហា​កង្វះ​វត្ថុធាតុដើម​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​នៅក្នុង​ប្រទេស​កម្ពុជា នេះ​គឺជា​ការបញ្ជាក់​របស់​ម​ន្ត្រី​ជាន់ខ្ពស់​នៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី ៩ ខែ មីនា ឆ្នាំ​២០២០​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ។​


លោក វូ ជូ​កាន ( Wu Guoquan) ទីប្រឹក្សា​កិច្ចការ​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​មានប្រសាសន៍ថា មាន​សុខ​រួមសុខ មានទុក្ខ​រួមទុក្ខ គឺជា​អត្ថន័យ​ស្នូល​នៃ​សហគមន៍​ជោគវាសនា​រួម​រវាង​ចិន និង​កម្ពុជា ហើយ​ភាគី​ចិន​កំពុងតែ​រិះរក​វិធីសាស្ត្រ ដើម្បី​ពុះពារ​រាល់​លំបាក​ក្នុង​កិច្ចការ​មួយ​នេះ​។ ក្នុងនោះ​ក្រសួងពាណិជ្ជកម្ម​ចិន និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​កំពុងតែ​ចាត់វិធានការ​សម្របសម្រួល​ធានា​ដល់​ការផ្តល់ និង​ដឹកជញ្ជូន​វត្ថុធាតុដើម​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុជា​។
​លោក​បាន​បន្តថា សហគ្រាស និង​បុគ្គលិក​ចិន​តែង​លើកឡើងថា ការលំបាក​ដែល​បងប្អូន​កម្ពុជា​កំពុងតែជួបប្រទះ វា​គឺជា​ការលំបាក​របស់​យើងទាំងអស់គ្នា សង្ឃឹមថា​យើង​អាចជួយ​ដល់​ប្រទេស​កម្ពុជា​ដោយ​អស់ពី​កម្លាំងកាយ និង​ចិត្ត​។


​លោក​បាន​បញ្ជាក់ថា តាម​អ្វីដែល​បានដឹង ក្រុមហ៊ុន​ដឹកជញ្ជូន​SITC CONTAINER LINES CAMBODIA, ក្រុមហ៊ុន​ដឹកជញ្ជូន​COSCO SHIPPING/ RCL, ក្រុមហ៊ុន​ដឹកជញ្ជូន​Oriental Overseas Container Line, ក្រុមហ៊ុន​ដឹកជញ្ជូន​SINOTRANS / RCL និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្សេងទៀត បាន​សហការ​រួមគ្នា​ជា​កម្លាំង ក្នុងការ​ធានាបាន​នូវ​កិច្ចការ​ដឹកជញ្ជូន​វត្ថុ​ធាតុ​ដើម​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​ដោយ​អស់ពី​លទ្ធភាព ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​វត្ថុធាតុដើម​ច្រើនជាងគេ​មកកាន់​កំពង់ផែ​ក្នុង​សប្តាហ៍​នេះ​។ ក្នុងនោះ​ក្រុមហ៊ុន​SITC​ដែល​បាន​ដឹកជញ្ជូន​វត្ថុធាតុដើម​ជាង​៦០​កុងតឺន័រ​នឹង​មកដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​មុនគេ​បង្អស់​នា​ថ្ងៃ​ចន្ទ ទី​៩ ខែមីនា​នេះ​។ រីឯ​ភាគី​កម្ពុជា​វិញ នឹង​ជួយ​សម្រួល​ការចូល​ចត​នៃ​កប៉ាល់​ដឹក​វ​ត្តុ​ធាតុ​ដើម​នេះ​ក្នុង​កំពង់ផែ​ខេត្ត​ព្រះសីហនុ​, ជួយ​លើកកម្ពស់​អត្រា​ប្រសិទ្ធភាព​នៃ​ការដាក់​ទំនិញ​ចុះ​និង​អត្រា​ប្រសិទ្ធភាព​នៃ​ការផ្តល់​ទំនិញ​ដល់​អតិថិជន​នៅក្នុង​កំពង់ផែ​ផ្ទាល់​, ជួយផ្តល់​អទិភាព​ក្នុង​ការបើក​ច្រក​បៃតង​សម្រាប់​រៀបចំ​ឯកសារ​បែបបទ​, ជួយផ្តល់​អាទិភាព​ក្នុងការ​ដឹកជញ្ជូន​កុង​តឺ​នឺ​តាមរយៈ​រថយន្តស្ទូច​ដោ​យ​បាន​សម្រួល​ពី​ខាង​គយ និង​ការរៀបចំ​ផ្សេងទៀត​ផងដែរ​។​


​លោក វូ ជូ​កាន មានប្រសាសន៍ថា យើង​ជឿជាក់ថា​ស្ថិតនៅក្រោម​ការគាំទ្រ​ពី​រដ្ឋាភិបាល​ចិន និង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​សហគ្រាស​ដែល​ពាក់ព័ន្ធ វត្ថុធាតុដើម​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​របស់​ប្រទេស​ចិន នឹង​ដឹកជញ្ជូន​មកដល់​រោងចក្រ​កម្ពុជា​បាន​យ៉ាង​ឆាប់រហ័ស ហើយ​ការខាតបង់​នៃ​ភាគី​កម្ពុជា​នឹង​អាច​ធ្លាក់​ដល់​អត្រា​ទាប​បំផុត ហើយ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ក្នុងប្រទេស​កម្ពុជា នឹង​ឆ្លង​ផុត​នូវ​ដំណាក់កាល​ដ៏​លំបាក​មួយ​នេះ​បាន​យ៉ាង​ឆាប់រហ័ស​។​
​លោក​បាន​បញ្ជាក់ថា​“​ក្នុងនាម​ជា​បងប្អូន​ដែកថែប​ប្រទេស​ចិន​កំពុងតែ​ចាត់វិធានការ​សកម្មភាព​យ៉ាង​ឆាប់រហ័ស​ក្នុងការ​ដោះស្រាយ​បញ្ហា​កង្វះ​វត្ថុធាតុដើម​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​នៅក្នុង​ប្រទេស​កម្ពុជា​”​។​


លោក ទីប្រឹក្សា​កិច្ចការ​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​មានប្រសាសន៍ថា មាន​សុខ​រួមសុខ មានទុក្ខ​រួមទុក្ខ គឺជា​អត្ថន័យ​ស្នូល​នៃ​សហគមន៍​ជោគវាសនា​រួម​រវាង​ចិន និង​កម្ពុជា ហើយ​ភាគី​ចិន​កំពុងតែ​រិះរក​វិធីសាស្ត្រ ដើម្បី​ពុះពារ​រាល់​លំបាក​ក្នុង​កិច្ចការ​មួយ​នេះ​។ ក្នុងនោះ​ក្រសួងពាណិជ្ជកម្ម​ចិន និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​កំពុងតែ​ចាត់វិធានការ​សម្របសម្រួល​ធានា​ដល់​ការផ្តល់ និង​ដឹកជញ្ជូន​វត្ថុធាតុដើម​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុជា​។ សហគ្រាស និង​បុគ្គលិក​ចិន​តែង​លើកឡើងថា ការលំបាក​ដែល​បងប្អូន​កម្ពុជា​កំពុងតែជួបប្រទះ វា​គឺជា​ការលំបាក​របស់​យើងទាំងអស់គ្នា សង្ឃឹមថា​យើង​អាចជួយ​ដល់​ប្រទេស​កម្ពុជា​ដោយ​អស់ពី​កម្លាំងកាយ និង​ចិត្ត​៕​សរន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ