ដោយ:សុខុម/ស្ទឹងត្រែង:កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចាប់បានរថយន្ដដឹកឈើល្មើសច្បាប់មួយគ្រឿងនៅថ្ងៃទី ៩ខែមីនាឆ្នាំ២០២០។
លោកវរសេនីយ៍ឯកវ៉ាសុផាន់នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានប្រាប់ថារថយន្តដឹកឈើនេះដឹកចេញមកពីឃុំស្រែគរថ្មីឆ្លងកាត់តាមផ្លូវក្រាលក្រួសក្រហមឃុំភ្លុកឃុំកំភុនឃុំសាមឃួយស្រុកសេសានចូលមករកទីផ្សារក្នុងទីរួមខេត្តស្ទឹងត្រែង។សមត្ថកិច្ចយើងស៊ើបដឹងទើបតាមក្រោយមកស្ទាក់ចាប់បាននៅទីប្រជុំជនភូមិរាជានុគោលសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ក្រោយពីបង្ក្រាបរថយន្តនិងឈើយើងបានប្រគល់ជូនទៅរដ្ឋបាលព្រៃឈើខេត្ត។មន្ដ្រីរដ្ឋាបាលព្រៃឈើបានប្រាប់ថា វត្ថុតាង ប្រភេទឈើបេង មានចំនួន138ដុំ ស្មើ 1,901 ( មួយម៉ែត្រគូបប្រាំបួនផ្លាន) បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្តដោយឡែកមធ្យោបាយបម្រើឲ្យបទល្មើសជារថយន្តសាំយ៉ុង បានរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បី បន្តនីតិវិធី។
ប្រភពព័ត៌មាន រាយការណ៍ចេញពីឃុំស្រែគរ បានប្រាប់ថា រថយន្តសាំយុង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AC-94 14 ដែលមាន បិទសញ្ញាពណ៌ផ្កាឈូកនៅខាងក្រោម ជាសញ្ញាសម្គាល់ របស់ឈ្មោះ វ៉ាន់ ណាន់ ជាប្រជាពលរដ្ឋ នៅឃុំខ្សាច់ថ្មី មកយកប្រពន្ធនៅឃុំស្រែគរ។ប្រកបមុខរបរ ដឹកឈើ មកលក់ឱ្យសិប្បកម្ម នៅក្នុងខេត្តស្ទឹងត្រែង ហើយនឹងមួយចំនួនគឺលក់ បន្តឱ្យក្រុមរថយន្ដសាំយ៉ុង ទៅភ្នំពេញ ។

ក្រោមរូបភាពដឹកអ្នកដំណើរនេះជាយូរណាស់មកហើយ ហើយក៏ត្រូវបានសមត្ថកិច្ច ខិលខូចមួយចំនួនតូចឆ្លៀតឱកាសសំឡុតគំរាមយកលុយរួចបិទបាំងរបាយការណ៍ជាច្រើនករណីហើយដែរ។ក៏ប៉ុន្តែករណីចុងក្រោយនេះប្រហែលជាបែករឿងដល់មេអង្គភាពធំទើបបញ្ជាអោយដេញចាប់មិនទាន់ម្ចាស់ឡានដឹកឈើបានត្រឹមតែឡាននិងឈើប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើម្ចាស់ឈើនិងឡានរួចខ្លួន៕S/
