ដោយបាយ័ន/ខេត្តសៀមរាប៖កាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០២០លោកទៀសីហាអភិបាលខេត្តបានដឹកនាំមន្ទីរអង្គភាពចុះពិនិត្យការដ្ឋានសាសង់ផ្លូវចំនួន៣ខ្សែ។ក្នុងនោះដោយផ្លូវទី១,ស្ថិតផ្លូវភូមិតាវៀនចាប់ពីក្រោយផ្សារលើកាត់ផ្ទះតាអុចរហូតដល់ផ្លូវវាងក្រុងមានប្រវែង១.២៥០ម៉ែត្រទទឹង១០ម៉ែត្រនិងដាក់លូមុខកាត់១ម៉ែត្រ(លូជ្រុង)។ផ្លូវនេះអនុវត្តបានប្រមាណ៩៧ភាគរយដែលជាគម្រោងរបស់រដ្ឋបាលខេត្តដោយសាងសង់ប្រភេទផ្លូវបេតុង,។
ទី២,ផ្លូវភូមិតាវៀនចាប់ពីផ្លូវ៧មករាចំណុចហាងលក់គ្រឿងសំណង់លីហាំងសេងរហូតដល់ក្រោយគ្លីនិកនាគទេពមឋនប្រវែង៧៩០ម៉ែត្រទទឹង៦,៥ម៉ែត្រ(លូជ្រុង)។ផ្លូវនេះអនុវត្តបានប្រមាណ៣០ភាគរយដែលជាគម្រោងរបស់រដ្ឋបាលខេត្តដោយសាងសង់ផ្លូវប្រភេទផ្លូវបេតុង។
ទី៣,ផ្លូវក្រវ៉ាត់ក្រុងចាប់ពីចុងកៅស៊ូរហូតដល់ផ្លូវបំបែកជន្លង់មានប្រវែង២.២៣០ទទឹង១៤ម៉ែត្រអនុវត្តបាន៦០ភាគរយនិងការដាក់លូមូលមុខកាត់១ម៉ែត្រតាមបណ្តោយផ្លូវអនុវត្តបាន៧០ភាគរយដែលជាគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដោយសាងសង់ផ្លូវប្រភេទផ្លូវ DBST។
សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវ ២ខាងលើនេះ ស្ថិតក្នុងចំណោមគម្រោងផ្លូវទាំង ១៧ របស់រដ្ឋបាលខេត្តសៀមរាបហើយគម្រោងសាងសង់ផ្លូវផ្សេងៗទៀតបាននឹងកំពុងដំណើរការផងដែរ។ជាមួយនឹងការសាងសង់នេះឯកឧត្តមអភិបាលខេត្តក៏ស្នើសុំឱ្យបងប្អូនចូលរួមសហការក្នុងការពង្រីកទំហំផ្លូវដែលកំណត់ដោយអាជ្ញាធរខេត្ត។ទន្ទឹមនឹងនេះលោកអភិបាលខេត្តសូមធ្វើការយោគយល់ពីបងប្អូនខ្ពស់ពីសំណាក់បងប្អូនដែលបានរស់នៅតាមបណ្តោយផ្លូវនេះដែលមានការប៉ះពាល់ដោយក្រុមការងារសាងសង់ផ្លូវនេះ៕S/
រូបភាព÷ អភិបាលខេត្តចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ ៣ខ្សែក្នុងក្រុងសៀមរាបមានផ្លូវចុងកៅស៊ូ ផ្លូវតាអុច និងផ្លូវខាងកើតផ្ទះលក់សំនង់លី ហាំងសេង៕ បាយ័ន