ដោយៈ សាវរក្ស/ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបានភ្លាមៗ ក្នុងករណីលួចម៉ូតូនៅថ្ងៃទី9ខែមិនាឆ្នាំ2020នៅចំណុចផ្លូវជាតិលេខ05ក្រុមទី3ភូមិខសង្កាត់ច្រាំងចំរេះទី2 ខណ្ឌឬស្សីកែវ ។
លោកហ៊ាងថារ៉េតអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថាករណីឃាត់ចោរលួចម៉ូតូម៉ាកCLiCK125ពណ៌សពាក់ស្លាកលេខ1DE.2278ភ្នំពេញភ្លាមនោះជនរងគ្រោះក៏បានស្រែកផ្អើលឆោទ្បោក៏បានជួបកម្លាំងសមត្ថកិច្ចខណ្ឌនិងប៉ុស្តិ៍បានដេញតាមរហូតដល់ចំណុចផ្លូវជាតិលេខ05ស្ថិតនៅក្រុមទី10ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវក៏ឃាត់ខ្លួនបានព្រមនិងវត្ថុតាងម៉ូតូរបស់ជនរងគ្រោះ។
លោកបន្តថាជនសង្ស័យឈ្មោះលីអ៊ឹមរ៉នភេទប្រុសអាយុ22ឆ្នាំជនជាតិខ្មែរមានទីលំនៅផ្ទះលេខគ្មានក្រុម1ភូមិ1.សង្កាត់ច្រាំងចំរេះទី1មុខរបរគ្មាន(ឃាត់ខ្លួន)មានសារធាតុញៀន។ចំណែកជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ សាន់ អី ភេទ ប្រុស អាយុ 45 ឆ្នាំជនជាតិខ្មែរមានទីលំនៅផ្ទះលេខ 2635.Cផ្លូវបេតុងក្រុម 1 ភូមិ ខ. សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវហេតុមុខរបរបលក់ដូរ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ រួមនិងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរបន្ដ និងចាត់តាមនីតិវិធីច្បាប់ ៕S/