ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ មន្ទីរកិច្ចនារីរាជធានីភ្នំពេញ បានធ្វើពីធីអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២០ក្រោមប្រធានបទ“មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ”ដែលបានប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកស្រីឃួនគឹមនីសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញនិងជាប្រធានគណៈកម្មការពិគ្រោះយោបល់ស្ត្រីនិងកុមារ (គ.ក.ស.ក)។
លោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្ទីរកិច្ចការនារី បានប្រារព្ធពិធីអបអេសាទរទិវានារីអន្តរជាតិ ៨មីនា ឡើងជារៀងរាល់ឆ្នាំពីព្រោះរាជរដ្ឋាភិបាល និងក្រសួងកិច្ចការនារីបានយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់ស្ត្រីក្មេងស្រី។ស្របតាមគោលនយោបាយផែនការនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលទាក់ទងនឹងបញ្ហាយេនឌ័រ។
ក្នុងនោះក្រសួងក៏បានរៀបចំគោលនយោបាយស្តីពីកិច្ចគាំពារមន្ត្រីរាជការនិងការបញ្ជ្រាបស្ត្រីទៅក្នុងការងារសហគមន៍ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាអំពីគម្លាតយេនឌ័រនៅក្នុងសង្គមនិងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស ក្រោមដំបូលនៃសុខសន្តិភាព។
លោកស្រីបានបញ្ជាក់ទៀតថា ប្រធានបទទិវាអន្តរជាតិ៨មីនា លើកទី១០៩ បានពិភាក្សាលើប្រធាបបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” គឺជាប្រធានបទមួយមានខ្លឹមសារដ៏មានអត្ថន័យ ដែលបានបង្ហាញថាសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានហើយវាជាគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ជាតិ។
ទន្ទឹមនឹងនោះផងដែរការរក្សាសន្តិភាពជាភារកិច្ចរបស់យើងទាំងអស់គ្នាទាំងអស់គ្នាដើម្បីសន្តិភាព ដែលបានកើតចេញពីការអនុវត្តនូវនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោក្នុងការបញ្ចប់ភ្លើងសង្គ្រាម ។បានផ្តល់ឱកាសពេ លេញដល់រាជរដ្ឋាភិបាលបានរៀបចំ និងបានដាក់ ចេញគោលនយោបាយស្តារ និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យដោយបានទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននិងបង្កើតការងារជូនប្រជាពលរដ្ឋ។
លោកស្រីកាន់រតនៈឧប្បលបានបញ្ជាក់ទៀតថាបច្ចុប្បន្ននេះមានស្ត្រីមួយចំនួនកំពុងបំរើការងារក្នុងវិស័យសាធារណៈនិងវិស័យឯកជនមានចំនួនកើនឡើងគួរឲ្យកត់សំគាល់ដែលនេះសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល បានផ្តល់ឱកាស។លើកកំពស់ស្ត្រីនិងស្ត្រីវ័យក្មេង បានបង្កើនសមត្ថភាពនិងចំណេះដឹង ជំនាញរបស់ខ្លួន និងផ្តល់នូវការគាំទ្រយ៉ាងក្លាពីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ទាំងក្នុងវិស័យសាធារណៈ នយោបាយ ឯកជន និងសហគមន៏ រួមទាំងក្រុមគ្រួសារ។
ការលើកកំពស់សក្តានុពលរបស់ស្ត្រី និងក្មេងស្រី គោលបំណងពន្លឿនការលើកកំពស់សេដ្ឋកិច្ច និងអភិវឌ្ឍន៏គ្រួសារ និងប្រទេសជាតិឲ្យឈានឆ្ពោះទៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាពិសេសនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបាននាំមកនូវការបង្រួបបង្រួមជាតិនិងសន្តិភាពទូទាំងប្រទេសដែលប្រជាជនកម្ពុជាស្រឡាញ់”អគុណសន្តិភាព”ដែលផ្តល់ឱកាសឲ្យមានការអភិវឌ្ឍន៏រីកចំរើនគ្រប់វិស័យ ។
ចំណែកលោកស្រីឃួន គឹមនី ប្រធាន គ.ក.ស.ក និងជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា មន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានរៀបចំអបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សម ភាពយេនឌ័រ” ។
ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាពនិងការលើកកំពស់សមភាពយេនឌ័រដែលរាជរដ្ឋាភិបាល បាន នឹងកំពុងគាំទ្រជម្រុញ ឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន ព្រមទាំងបុរស-ស្ត្រីដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិស្ថានភាពជីវភាពឋានៈតួនាទីរបស់ស្ត្រីនិងសុខមាលភាពសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព និងសមត្ថភាព។
លោកស្រីបានបន្តថាសុខសន្តិភាពរបស់កម្ពុជាយើងមានបច្ចុប្បន្ននេះគឺមិនអាចកាត់ថ្លៃបានឡើយ។យើងទាំងអស់គ្នា”សូមអរគុណសន្តិភាព” និងប្រទេសជាតិមានសន្តិភាព ទើបយើងមាន ឱកាសលើកកម្ពស់សមភាព ជាបន្ត បន្ទាប់ប្រកបដោយលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់ ។
រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខដឹកនាំបានគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រធានបទសម្រាប់ទិវាអន្តរជាតិនារី៨មីនាឆ្នាំនេះស្តីពី “មានសន្តិភាពមាន ការលើក កម្ពស់សមភាពយេនឌ័រ “ជាប្រធានបទមួយឆ្លើយតបទៅ នឹងបរិបថ ។
បច្ចុប្បន្នរបស់កម្ពុជាព្រោះថាការរក្សាបាននូវសុខសន្តិភាពនិងស្ថេរភាពនយោបាយគឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ដើម្បីអនុញ្ញាតិឱ្យរដ្ឋាភិបាលមួយមានលទ្ធភាពផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសុខមាលភាពរបស់ប្រជាជន។បើបាត់បង់សន្តិភាពនោះអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ងដែរ។ សន្តិភាពពិតជាមានសារៈ សំខាន់ខ្លាំងណាស់សម្រាប់ធានាចីរភាពនៃកិច្ចអភិវឌ្ឍន៍។
លោកស្រីបញ្ជាក់ទៀតថាកត្តាចម្បងក្នុងការធានានូវចីរភាពនៃសន្តិភាពបរិយាប័ន្ននិងនិរន្តរភាពយូរអង្វែងនៃសន្តិភាព។សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគឺជារបៀបវារៈដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តោតការយកចិត្តទុកដាក់ដើម្បីជំរុញឱ្យពួកគេក្លាយជាកម្លាំងចលករចូលរួមចំណែកយ៉ាង សកម្មក្នុងកិច្ចអភិវឌ្ឍ និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គម ជាតិ។
ឆ្លើយតបទៅនឹងការលើកកម្ពស់សមភាពយេនឌ័រនេះដែរសាលារាជធានីភ្នំពេញ ក្រសួងកិច្ចការនារី និងគ.ក.ស.ក ក៏ដូចជាស្ថាប័នរដ្ឋនិងវិស័យឯកជនបាននិងកំពុងបញ្ជ្រាបការងារយេនឌ័រដែលជា ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩- ២០២៣ និងបានរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដំណាក់កាលទី៤ឆ្នាំ២០១៩,២០២៣។
ទាំងនេះបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័ររបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទី២របស់យើង។រាជរដ្ឋាភិបាលនិងក្រសួងកិច្ចការនារីយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ស្ថានភាពស្ត្រីក្មេងស្រីនិងសមភាពយេនឌ័រត្រូវបានដាក់បញ្ជូលក្នុងគោលនយោបាយច្បាប់ផែនការកម្មវិធីកំណែទម្រង់និងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗ។រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាជាតិរបស់យើងមានផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលមានគោលដៅនិងយុទ្ធសាស្ត្រជាក់លាក់ក្នុងការលើកកម្ពស់ស្ថានភាពស្ត្រី និងក្មេងស្រី។
លោកស្រីបញ្ជាក់ទៀតថា៖ការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាបន្តបន្ទាប់បានធ្វើឲ្យយើងមានលទ្ធភាពកាត់បន្ថយ គម្លាតយេនឌ័រនៅកម្ពុជា ដោយ វេទិកាសេដ្ឋកិច្ចពិភពលោក នៅអំឡុង៤ឆ្នាំចុងក្រោយនេះ ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចនៅឆ្នាំ២០១៩កម្ពុជាស្ថិតក្នុងលំដាប់ទី២៥ក្នុងចំណោមប្រទេសចំនួន១៥៣ ដោយ មានការរីកចម្រើនខ្លាំង។
អត្រាចូលរួមកម្លាំងពលកម្មរបស់ស្ត្រីមាន៨០.១%ក្នុងនោះ៦៥.១%នៃសហគ្រាសខ្នាតតូចនិងមធ្យមគ្រប់គ្រងនិងដឹកនាំដោយស្ត្រី។ព្រះរាជាណាចក្រកម្ពុជាទី២របស់យើងបច្ចុប្បន្ននៅ ក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយនិងកិច្ចអភិវឌ្ឍន៍សមភាពយេនឌ័រស្ថានភាពស្ត្រីនិងក្មេងស្រីត្រូវបានលើកកម្ពស់ជាបន្ត បន្ទាប់៕S/

រូបថត៖លោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ
លោកជំទាវ ឃួន គឹមនី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ
