ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ លោកអភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះលោក លឹមឃាងប្រធានក្រុមកសិកម្មតឹងយ៉ុងដែលបាលផ្ដល់ម៉ាស់ចំនួន១០ម៉ឺនជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ។លោករក្សាម៉ាស់នេះទុកសម្រាប់ចែកយកទៅប្រើប្រាស់សម្រាប់ការពារមេរោគឆ្លង នៅតំបន់ណាដែលសង្ស័យថាមានជំងឺឬមេរោគឆ្លង ដូចជាជំងឺផ្តាសាយជាដើម។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ដូច្នេះ ក្រោយពីក្រុមហ៊ុនផលិតម៉ាស់ ក្នុងស្រុក ប្រគល់ម៉ាស់ចំនួន១០ម៉ឺន មកសាលារាជធានីភ្នំពេញសម្រាប់ចែកជូនដល់សាធារណៈជន កាលពីរសៀលថ្ងៃទី៩ខែមីនាឆ្នាំ២០២០នៅសាលារាជធានីភ្នំពេញ។លោកអភិបាលរាជធានីភ្នំពេញបញ្ជាក់ថា“ម៉ាសទាំងនេះរក្សាទុកសិនគឺពិនិត្យមើលទៅតាមលទ្ធភាពថាតើកន្លែងនោះមានរាលដាលមេរោគឬក៏អត់ ហើយម៉ាសនេះ គឺចែកឱ្យទៅតំបន់មានជំងឺសំរាប់ការពារខ្លួនពីជំងឺ”។

លោកឃួងស្រេងបានលើកឡើងថាម៉ាស’នេះក៏អាចជួយទៅដល់តំបន់ណាដែលមានការសង្ស័យមានជំងឺឆ្លងcovid19នៅខេត្តសៀមរាបជាដើមហើយនិងមានការពិគ្រោះយោបល់ជាមួយមន្ទីរសុខាភិបាលរាជធានីថា គួរចែកទៅផ្នែកណាខ្លះ។
ជាមួយគ្នាលោកអភិបាលរាជធានីភ្នំពេញថ្លែងថា៖រដ្ឋបាលរាជធានីនិងមានវិធានការចំពោះអ្នកណាដែលផ្សាយព័ត៌មានមិនពិតតាមបណ្តាញព័ត៌មានសង្គមដែលធ្វើឱ្យមានចលាចលនៅរាជធានីភ្នំពេញនិងនៅទូទាំងប្រទេស។លោកឃួងស្រេងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមប្រុងប្រយ័ត្ននឹងការពារទប់ស្កាត់ការពារជំងឺ និងសូមឱ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនោះដែរលោកលឹមឃាងប្រធានក្រុមកសិកម្មតឹងយ៉ុងបានដឹងថា“ក្រុមហ៊ុនរបស់បានប្រគល់ម៉ាសចំនួន១០ម៉ឺនជូនសាលារាជធានីភ្នំពេញសំរាប់ធ្វើចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនូវតំបន់ណាដែលសង្ស័យថាមានជំងឺឆ្លង៕S/
