អ្នកនាំពាក្យម្នាក់នៃអាជ្ញាធរអាកាសយានឥណ្ឌាបាននិយាយថាគ្រប់អាកាសយានដ្ឋានឥណ្ឌាអនុវត្តការបំបែកអ្នកដំណើរមកពី១២កន្លែងរួមមានសិង្ហបុរី វៀតណាមនិងថៃនៅពេលពួកគេមកដល់កន្លែងយកអីវ៉ាន់ រហូតទាល់តែមានការស្គែនសុខភាពរួច នៅពេលប្រទេសនេះកំពុងចាត់វិធានការរារាំងការឆ្លងរាលដាលនៃកូរ៉ូណាវីរុស។
ប្រទេសមានប្រជាពលរដ្ឋច្រើនបំផុតទី២នេះតាំងពីមុនមកមានអ្នកឆ្លងកូរ៉ូណាវីរុសហៅ កូវីត-១៩ ចំនួន៤២នាក់។
វិធានការនេះត្រូវបានអនុវត្តលើមនុស្សទៅពីចិន កូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី អ៊ីរ៉ង់ សិង្ហបុរី ថៃ ម៉ាឡេស៊ី ហុងកុង វៀតណាម នេប៉ាល់ និងឥណ្ឌូនេស៊ី។អ្នកដំណើរទៅពីប្រទេសទាំងនេះ នឹងត្រូវហាមមិនអោយនៅលាយឡំជាមួយអ្នកដំណើរទៅពីប្រទេសផ្សេងទៀតនៅតំបន់ស្គែនសុខភាពអន្តោប្រវេសន៍និងជូនភ្ញៀវ៕ប្រែសម្រួល៖វាសនា
អាជ្ញាធរឥណ្ឌាបំបែកអ្នកដំណើរទៅពី១២ប្រទេសដើម្បីពិនិត្យសុខភាពនៅកន្លែងចំណុចយកអីវ៉ាន់