Home ប្លែកៗ ឆ្កែ២ម៉ឺន​ក្ប...

ឆ្កែ២ម៉ឺន​ក្បាល​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូត​សុនខ​ប្រចាំឆ្នាំ​នៅ​អង់គ្លេស​

​ពី​ម៉ូត​រោម​ត្រសុស ការ​ឈរ​ថត​កាច់រាង និង សូម្បី​ការបង្ហាញ​ឈុត​ប្រពៃណី​ឆើត​ឆាយ ឆ្កែ​ទាំងនេះ​ប្រាកដ​ណាស់​គឺ​ចេញ​មក​បង្ហាញ​ស្ទីល​ប្លែកៗ​រៀងៗ​ខ្លួន ខណៈ​ពួកវា​បាន​មក​ដល់​សម្រាប់​កម្ម​វិធី Crufts ថ្ងៃទី​បី​។

​ឆ្កែ​រាប់ម៉ឺន​ក្បាល​មក​ពី​ជុំវិញ​ពិភពលោក និង ម្ចាស់​របស់​វា បាន​ប្រមូលផ្តុំ​គ្នា​នៅ​សាល Birmingham NEC សម្រាប់​ព្រឹត្តិការណ៍​ដែល​មាន​រយៈពេល​៤​ថ្ងៃ​។

​ក្នុងចំណោម​ឆ្កែ​លេចធ្លោ​ជាង​គេ​ដែល​ចូលរួម​កម្មវិធី គឺ ឆ្កែ​ស្ពីតដក​អង់គ្លេស ឆ្កែ​ហ្គ្រេ​ត​ដេ​ន ឆ្កែ​ពូជ​កូ​ម៉ូ​ន​ដ័រ និង ឆ្កែ​ទឹក​ព័រ​ទុយ​ហ្គាល់​។

​កម្មវិធី​ប្រកួត ដែល​មានពាន​ល្អ​ដាច់​គេ​សម្រាប់​ប្រគល់ជូន​ឆ្កែ​កាលពី​ថ្ងៃអាទិត្យ​ទី ៨ មីនា បាន​ធ្វើឡើង ត្បិត​មាន​ការបារម្ភ​អំពី​វីរុស​កូរ៉ូណា​។

​មាន​ឆ្កែ​សរុប ២០.០០០ ក្បាល មកពី ២២២ ពូជ ចូលរួម​កម្មវិធី និង មនុស្ស​ប្រមាណ ១៦ ម៉ឺន​នាក់​ចូលរួម​មើល​កម្មវិធី​នៅ​ទីក្រុង​បឺ​មីង​ហែម​របស់​អង់គ្លេស​៕ ​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​

សុខ​២​ម៉ឺន​ក្បាល​និង​មនុស្ស​១៦​ម៉ឺន​នាក់​ចូលរួម​កម្មវិធី Crufts

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...