ថ្ងៃទី​២៧ ខែមីនា ២០១៨

1164
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្នប្រយែង​បញ្ហា​ប៉ះទង្គិច​ទៅលើ​ដៃជើង​ដោយ ប្រការ​ណាមួយ​។ ក្រៅពីនេះ​លោកអ្នក​មិន​គប្បី​លូកដៃ​ចូលក្នុង​ល្បែងស៊ីសង​ឡើយ ព្រោះ​មាន តែ​ការបាត់បង់​ប៉ុណ្ណោះ​ឯ​លាភ​ហេង​នោះ​មាន​តិចតួច​បំផុត​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ ភាព​រកាំរកូស​និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើន ជាង​គូព្រេង​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​មិន​ថា​លោកអ្នក​ប្រកបការងារ​ទិញ​ផ្ទះសម្បែង​ធ្វើដំណើរ ឬ​ធ្វើ​អ្វី​ទេ ចូរ​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​ក្នុង​រង្វង់​គ្រួសារ​ស្ត្រី​ចូរ​ចេះ​អត់ធ្មត់​កិច្ចការងារ​ផ្ទះសម្បែង បន្តិច​បើ​ពុំ​នោះទេ​នឹង​កើត​ជម្លោះ​វិវាទ​ណាមួយ​ពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ច្រើន អង្គុយ​ស្ងាប​ច្រើនជាង​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់​មុខ​ខ្លា ដាក់គ្នា​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ លោកអ្នក​ធ្លាប់តែ​ជួប​បញ្ហា​យាយី​ប៉ុន្តែ​ថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​វិញ​ដូចនេះ ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែង​មានការ​ចម្រើន​លូតលាស់​និង​មានជោគ​ជ័យ​ផង​។ លោកអ្នក​អាច​ប្រកប ការងារ​ពេញដៃពេញជើង​និង​ប្រកបទៅដោយ​ភាពជោគជ័យ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសា​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ធ្វើ​អ្វី​ក៏​ងាយ​ទទួលរង​នូវ​ផល​ប៉ះទង្គិច ហើយ​ពិសេស​រឿង​រាវ​ខ្លះ​តូច​សោះ​អាច​ប្រែ​ជាធំ​ទៀតផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ពុំមាន​ការរីកលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​។ ការធ្វើដំណើរ​ទៅ​ពឹង​អ្នកដទៃ​ច្រើន​ខកបំណង​ឬ​អាច​ទទួលរង​ការប្រមាថ​ថែមទៀត​។​

បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​មនុស្ស​នៅក្បែរ​ឬ​ពី​ចម្ងាយ​ក្តី​ងាយ​បង្កបញ្ហា​ឱ្យ​លោកអ្នក​ណាស់​ហេតុ នេះ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់ ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ងាយ​ទាំង​ផ្ទុះ​ជម្លោះ​វិវាទ​និង​ងាយ​ទាំង​ឆាប់​បាក់បែក​ណាស់​៕

ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ដូចនេះ​លោកអ្នក​ត្រូវធ្វើ​អ្វី​សន្សឹមៗ​នោះ​នឹង​ទទួល បាន​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកបការងារ​រាជការ​មិន​គប្បី​មាន​ភាព​រឹងរូស ឬ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​រឿងរ៉ាវ​បង់ប្រយោជន៍​ណាមួយ ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ​គួរ​មានការ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើ​អ្វីមួយ​ព្រោះ​បើ​បោះទុន​ទៅហើយ​មិន ងាយ​ដក​ទុន​មកវិញ​ឡើយ​ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​តែម្តង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​នាំឱ្យ​ល្អក់កករ​ផ្លូវចិត្ត​ច្រើន ៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ម្ល៉ោះហើយ​ធ្វើ​អ្វី​ក៏មាន​ភាពស្រស់​ស្រាយ និង​មានការ​ជឿនលឿន​គួរសម​ផង​។ សម្រាប់​បញ្ហា​ការងារ​និង​បញ្ហា​ប្រាក់កាស់​ក៏​រំសាយ​នូវ ភាព​តានតឹង​និង​មានជោគ​លាភ​ច្រើន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់​កបក គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់ បំណង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកក្រ​ឡាប់​ចាក់​គឺ​បាន​ផ្លាស់ប្តូរ​មក​ល្អ ប្រសើរ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ប្រសើរ​។​សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ឃើញថា​មាន​ភាព​លូតលាស់​និង​បើ​ចង់​ធ្វើ​អ្វីមួយ​ដែល​ថ្មី​តែង​ឆ្លើយតប​ផ្លែផ្កា មកវិញ​ជានិច្ច​។ ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​សម្រាប់​ស្ត្រី​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព​និង​អារម្មណ៍​តានតឹង​នោះ​ក៏ កើត​តាមច្រើន​ផង​។ សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សំលឹង​លាភ​ធំដុំ​ភ្លេច​លាភ តូចតាច​ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះ​។ ចំណែក​អ្នក​ប្រកបការងារ​រាជការ ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​លោកអ្នក​ឱ្យ​ប្រយ័ត្នប្រយែង​មានរឿង​រ៉ាវ​ប្រទាំង​ប្រទើស​ព្រោះតែ​ក្រុម មនុស្ស​តាម​ឈ្នានីស​ដោយ​ប្រការ​ណាមួយ ។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​ភាព​រកាំរកូស​និង​ពាក់មុខយក្ស​ដាក់គ្នា​ឥត​សូវ​ត្រូវ​គ្នា​ប៉ុន្មាន​នោះ ឡើយ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​កើត​បញ្ហា​តប់​ប្រ​ម៉​ល់​និង​ការប្រកប​ការងារ​តែង​រាំងស្ទះ ញឹកញាប់​ផង​។ ការរស់នៅ​ជួប​បញ្ហា​ចម្រូងចម្រាស​ច្រើន​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ថែម ទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មួយៗ​គ្រាន់​ល្អប្រសើរ​ជាង សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​ទាស់ទែង​សម្តី​គ្នា​មិន​ស្ទើរ​ដែរនោះ​ឡើយ​៕

ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​លោកអ្នក​អាច​សម្រុក​បាន​ហើយពី​ព្រោះ លទ្ធផល​ល្អ​តែង​ហុច​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់​រត់​ចូល ឬ​រត់ ចេញ​អាស្រ័យទៅលើ​មាត់​ហើយ​បើ​មិនចេះ​ប្រើ​ឱ្យចំ​ទិសដៅ​ទេ​ប្រាក់កាស​នឹង​រត់​ចូល​ថង់​លុយ អ្នកដទៃ​អស់​ពុំខាន​ទ្បើ​យ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ល្អ​ណាស់​៕

ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​លោកអ្នក​ត្រូវ​ចាត់ចែង​ដោះស្រាយ​ឱ្យទាន់ពេល វេលា​បើ​ទុកចោល​យូរ​ប្រយ័ត្ន​បញ្ហា​តូចតាច​សោះ​បែរ​រីក​ជាធំ​។​ក្រៅពីនេះ​សម្រាប់​ស្ត្រី​បើ​ធ្វើ​អ្វី មួយ​ចូរ​ប្រយ័ត្ន​ធ្លាក់​ចូលក្នុង​ឧបាយកល​គេ​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ប្រាក់កាស​តែម្តង​ព្រោះថា​ងាយ​ត្រូវ​បាត់បង់​ណាស់ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ រក​ផល​ចំណូល​បន្តិច​ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​

​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ឡើយ​ហើយ​ពិសេស​បើ​មាន ជម្លោះ​វិវាទ​ងាយ​បាក់បែក​ទៀតផង​៕