ផ្លូវ​ចំនួន​១០១​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប ដែល​កំពុង​ស្ថាបនា និង​ជួសជុល នឹង​រួចរាល់​ក្នុង​រយៈពេល​៣​ខែ​ទៀត​

ដោយ​: គូលែន / សៀមរាប​: លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប អះអាងថា ផ្លូវ​ចំនួន​១០១​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប ដែល​កំពុង​ស្ថាបនា និង​ជួសជុល នឹង​រួចរាល់​ក្នុង​រយៈពេល​៣​ខែ​ទៀត​។​

​លោក ទៀ សីហា បានបញ្ជាក់​បែបនេះ នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ស្ថាបនា​ផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​០៩​ខែមីនា ឆ្នាំ​២០២០​។​

​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ អាជ្ញាធរ​ខេត្តសៀមរាប បាន​កំពុងតែ​បង្កើន​ការងារ​អភិវឌ្ឍន៍​ជាច្រើន​លើ​គ្រប់​វិស័យ​នៅក្នុង​ខេត្ត ក្នុងនោះ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ដែល​អាជ្ញាធរខេត្ត បាន​ចាត់ទុកជា​បញ្ហា​អាទិភាព ខណៈដែល​ផ្លូវ​ចំនួន​១០១​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប បាន​នឹង​កំពុង​បង្កើន​ការស្ថាបនា និង​ជួសជុល​។​

​លោក​បាន​បន្តថា ផ្លូវ​ចំនួន​១០១​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប បាន​នឹង​កំពុង​បង្កើន​ការស្ថាបនា និង​ជួសជុល រួមមាន ៖ ផ្លូវ​ប្រភេទ​ចាក់​បេតុង , ផ្លូវ​ចាក់​កៅស៊ូ និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម ហើយ​ផ្លូវ​ទាំងនេះ នឹង​ជួសជុល​រួចរាល់​ជា​ស្ថាពរ ដែល​អាចធ្វើ​ចរាចរ​បា​ន​នៅក្នុង​រយៈពេល​៣​ខែ​ទៀត ប្រសិនបើជា​គ្មាន​បា​តុ​ភូ​អ្វី​ធ្វើឱ្យប៉ះពាល់​ដំណើរ​ការងារ​សាងសង់​ទេនោះ​។​

​លោក​បាន​បន្តទៀតថា ក្រៅពីនេះ អាជ្ញាធរ​ខេត្តសៀមរាប បាន​នឹង​កំពុងតែ​ជំរុញ​ឱ្យ​អាជ្ញាធរ​ក្រុង​-​ស្រុក បង្កើន​ការអភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ថ្មីៗ​ផ្សេងៗ​ក្រៅពី​ប្រាសាទ ឱ្យ​ចប់​នៅត្រឹម​ឆ្នាំនេះ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ ដែល​រំពឹងថា ៦​ខែ​ឬ​១​ឆ្នាំ​ទៀត ភ្ញៀវទេសចរ នឹង​មក​ទស្សនា​ខេត្តសៀមរាប​ច្រើន​ឡើងវិញ ហើយ​ពេលនោះ​ខេត្តសៀមរាប នឹងមាន​អ្វីៗ​ល្អ​ទទួលភ្ញៀវ​ទេសចរ​បាន ដូច​ជាមាន​ផ្លូវ​ស្អាត មានផ្ទះ​ស្អាត និង​មាន​តំបន់​ទេសចរណ៍​ថ្មីៗ​ជាច្រើន​ទៀត​ក្រៅពី​អង្គរ ជាពិសេស​អាជ្ញាធរខេត្ត​សៀមរាប ក៏មាន​ផែនការអភិវឌ្ឍន៍​ក្រុង​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៤ ផងដែរ ក្នុង​គោលដៅ​ធ្វើ​យ៉ាង​ឱ្យ​ខេត្តសៀមរាប​កាន់តែ​មាន​ភាព​រីកចម្រើន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នា...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...

EL : Arsenal, Leicester, ...

​ប្រែ​សម្រួល : កញ្ញា​ដា...

ម៉ាឡេស៊ី​តំរូវអោយ​និយោជក​...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...

សមត្ថកិច្ច ឃាត់ខ្លួន​ជនសង...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...