ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអង្គារទី១០ខែមីនានេះថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យមើលការហ្វឹកហាត់បាញ់ “កាំភ្លើងធំចម្ងាយឆ្ងាយ” មួយផ្សេងទៀត នៅមួយថ្ងៃបន្ទាប់ពីប្រទេសជប៉ុន បាននិយាយថាប្រទេសដែលមានអាវុធនុយក្លេអ៊ែរនេះ បានបាញ់នូវអ្វីដែលហាក់ដូចជាមីស៊ីលផ្លោង។
វាជាសមយុទ្ធហ្វឹកហាត់លើកទី ២ក្នុងរយៈមួយសប្តាហ៍ចុងក្រោយនេះ ហើយកើតឡើងស្របពេលដែលភាពជាប់គាំងដែលអូសបន្លាយពេលយូរនៅក្នុងកិច្ចចរចារំសាយអាវុធជាមួយសហរដ្ឋអាម៉េរិកនោះ។
សារព័ត៌មានKCNA បាននិយាយថា លោក គីម ជុងអ៊ុនបានដឹកនាំការធ្វើសមយុទ្ធហ្វឹកហាត់បាញ់កាំភ្លើងធំរយៈចម្ងាយឆ្ងាយមួយទៀតនិងបានវាយតម្លៃខ្ពស់ចំពោះការត្រៀមខ្លួនប្រយុទ្ធដ៏ល្អឥតខ្ចោះរបស់កងកម្លាំង”។
ក្រុមអ្នកវិភាគនិយាយថាកូរ៉េខាងជើងបានបន្តធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពអាវុធរបស់ខ្លួនជាងមួយឆ្នាំ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោកគីម ជុងអ៊ុននិងប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំបានជួបបរាជ័យនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងស្ថិតនៅក្រោមការឃ្លាំមើលរបស់អង្គការសហប្រជាជាតិសហរដ្ឋអាមេរ៉េកនិង មានការដាក់ទណ្ឌកម្មផ្សេងទៀតៗ ដោយសារតែកម្មវិធីអាវុធរបស់ខ្លួន៕ប្រែសម្រួល៖សុខា/sn
អ្នកដំណើរនៅស្ថានីយរថភ្លើងក្រុងសេអ៊ូល មើលទូរទស្សន៍ដែលផ្សាយព័ត៌មានអំពីការបាញ់នូវអ្វីដែលដូចជាមីស៊ីលផ្លោងចុងក្រោយបំផុតរបស់កូរ៉េខាងជើង