មហាចិនដីគោកមានករណីឆ្លងកូរ៉ូណាវីរុស កូវីដ-១៩ ថ្មីតែ១៩នាក់ទេសំរាប់ថ្ងៃចន្ទទី០៩មីនា ដោយចុះពីចំនួន៤០ករណីកាលពីមួយថ្ងៃមុន។
គណៈកម្មាធិការសុខាភិបាលជាតិចិននៅថ្ងៃអង្គារនេះក៏បានរាយការណ៍អ្នកស្លាប់ដោយកូវីដ-១៩នេះចំនួន១៧នាក់បន្ថែម នាំអោយចំនួនមនុស្សស្លាប់ដោយវីរុសនេះនៅចិនដីគោកកើនដល់៣.១៣៦នាក់។
អ្នកស្លាប់ទាំង១៧នាក់សំរាប់ថ្ងៃចន្ទ គឺស្ថិតនៅក្នុងទីក្រុងវូហានទាំងអស់៕