អ៊ីរ៉ង់បានដោះលែងអ្នកទោសប្រមាណ៧០.០០០នាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលកូរ៉ូណាវីរុសថ្មីនៅក្នុងគុក នេះបើតាមការអោយដឹងពីប្រធានគុកម្នាក់កាលពីថ្ងៃចន្ទទី០៩មីនា។
អ៊ីរ៉ង់មានអ្នកឆ្លងថ្មីចំនួន៥៩៥ករណីនិងស្លាប់៤៣នាក់បន្ថែម ក្នុងរយៈពេល២៤ម៉ោងកន្លងមកគិតត្រឹមថ្ងៃចន្ទ។ចំនួននេះនាំអោយអ្នកឆ្លងនៅអ៊ីរ៉ង់កើនដល់៧.១៦១នាក់ និង២៣៧នាក់ស្លាប់។
មន្ត្រីយុត្តិធ៌របស់ប្រទេសលោក អ៊ីប្រាហ៊ីម រ៉ាយស៊ី បានប្រកាសកាដោះលែងបណ្តោះអាសន្ននេះនៅពេលអាជ្ញាធរអ៊ីរ៉ង់ព្យាយាមទប់ស្កាត់ការឆ្លងរាលដាលកូរ៉ូណាវីរុស កូវីដ-១៩ ដ៏អាក្រក់នៅទូទាំងប្រទេស ។
ការប្រកាសដោះលែងនេះកើតឡើងចំពេលអង្គការសហប្រជាជាតិបាននិយាយថា មានការផ្ទុះជម្ងឺកូវីដ-១៩នេះនៅតាមគុកក្នុងប្រទេសអ៊ីរ៉ង់៕ប្រែសម្រួល៖វាសនា