ដោយ: វណ្ណៈ / ព្រះសីហនុ: នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះសីហនុ គឺសណ្ឋាគារ ជីងប៉ី កួយជូ ដែលមានទី តាំងស្ថិតក្នុងសង្កាត់លេខ៤ ក្រុង -ខេត្តព្រះ សីហនុ បានបើកសម្ពោធដំណើរការ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីសំណាក់ លោកអភិបាល ក្រុងព្រះសីហនុ លោកមេបញ្ជាការកងរាជ អាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងអស់លោកជាប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុបានមកចូលរួមផងដែរ ។
តាមការឲ្យដឹងពី សណ្ឋាគារ ជីងប៉ីមកថាសណ្ឋាគារ ខាងលើ បានបោះទីតាំងនៅខេត្តព្រះសីហនុ មាន ៤សាខា ក្នងនោះដែលមានសាខាចំនួន៣បានដំណើរការ ហើយសាខាមួយទៀតកំពុងតែដំណើរការសាងសង់។
ដោយឡែក ១សាខាផ្សេងទៀត គ្រោងនិងបើកឱ្យដំណើរការនៅពេលខាងមុខ ដែលត្រូវការបុគ្គលិកបំរើការងារសរុបមានរហូតដល់ជាង២.០០០នាក់ ។
ការដាក់សម្ពោធឱ្យដំណើរការសណ្ឋាគារ ជីងប៉ី កួយជូ នាពេលនេះ បានបង្ហាញនូវសមិទ្ធិផលថ្មីមួយទៀត ដែលក្រុមហ៊ុនសម្រេចចិត្តធ្វើការវិនិយោគនៅក្រុង ខេត្តព្រះសីហនុ ពិតជាបានរួមចំណែកលើក កម្ពស់ការវិនិយោគក្នុងខេត្តព្រះសីហនុរបស់យើង ព្រមទាំងផ្តល់ការងារជូនដល់យុវជនកម្ពុជារាប់ពាន់នាក់ ដូច្នេះត្រូវប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចទេសចរណ៍របស់យើងឱ្យកាន់តែប្រសើរថែមទៀត ឆ្លើយតបទៅនឹងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបានជម្រុញលើកទឹកចិត្តដល់អ្នកវិនិយោគគិន ពិសេសអ្នកវិនិ យោគមកពីប្រទេសចិន ដែលបានមកបណ្តាក់ទុនរកស៊ីនៅខេត្ដព្រះសីហនុច្រើន ដើម្បីចូលរួមចំណែកជួយជម្រុញ ការអភិ វឌ្ឍន៍និងការធ្វើវិនិយោគនៅខេត្តព្រះសីហនុ ហើយនេះ ក៍ជាដំណឹងរីករាយសម្រាប់អ្នកវិនិយោគនៅខេត្ដព្រះសីហនុរបស់យើងនៅពេលខាងមុខ ។
ទន្ទឹមនឹងបើកឱ្យដំ ណើរការសណ្ឋាគារ ជីងប៉ី កួយជូ សាខាទី២ នៅក្រុងព្រះសីហនុ និងមានសាខាទី៣ និងទី៤ និងគ្រោងបើកឱ្យដំណើរជាបន្តបន្ទាប់ ហើយរដ្ឋបាលខេត្តព្រះ សីហនុ សូមគាំទ្រយ៉ាងពេញទំហឹងក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនអ្នកវិនិយោគ និងអ្នកទេសចរផងដែរ ៕ ល