ស្ត្រី​មេផ្ទះ​និង​អ្នកលក់​អន​ឡាញ​ជាង​មួយ​ពាន់​នាក់​ជួបជុំគ្នា​នៅ​ថ្ងៃ​សិទ្ធ​នារី​

174
ចែករម្លែក

ភ្នំពេញៈ​ក្រុម​ស្ត្រី​មេផ្ទះ​ដែល​បាន​ប្រែក្លាយជា​អ្នកជំនួញ​រកស៊ី​លក់​ផលិតផល​តាម​អន​ឡាញ​ជាង​មួយ​ពាន់​នាក់​មកពី​ខេត្ត រាជធានី បាន​ជួបជុំគ្នា​ក្នុង​ពិធី​អបអរ​៨​មីនា​លើកកម្ពស់​សមភាព យេនឌ័រ​និង​សិទ្ធ​នារី​ជា​សកលលោក​។​

​កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២០ នៅ​អគារ​ព្រី​មៀរ​សែន​សុខ​ក្រុម​ស្ត្រី​មេផ្ទះ និង​អ្នកលក់​អន ឡាញ​ជាង​មួយ​ពាន់​នាក់​ជួបជុំគ្នា​ដើម្បី​អបអរ​ទិវា​៨​មីនា​។​អ្វី​ជាពិសេស​ជួបជុំគ្នា​ដើម្បី​ចែករំលែក​ចំណេះដឹង និង ទទួល​ការអប់រំ​លើក​ចិត្ត ។​

​អ្នកស្រី ទ្រី ដា​ណា អគ្គនាយិកា​ក្រុមហ៊ុន ដា​ណា​ទ្រី ថ្លែង​បញ្ជាក់​ពី​គោលបំណង​នៃ​ការរៀបចំ កម្មវិធី​ជួបជុំ​នេះ​ថា គឺធ្វើឡើង​ដើម្បី បង្កើន​ភាពស្និទ្ធស្នាល​និង​ផ្តល់ជូន​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ បន្ថែមទៀត ដល់​តំណាង​ចែកចាយ​ឆ្នើម​របស់ខ្លួន ប្រមាណ​ជាង​១ .០០០​នាក់​ក្នុងចំណោម ប្រាំពីរ​ម៉ឺន​នាក់​។ អ្នកស្រី​បន្តថា ក្រុមហ៊ុន​បង្កើត​កម្មវិធី​នេះ​ឡើង គឺ​គោលបំណង​មួយទៀត ដើម្បី​ផ្តល់ ជូន​នូវ​ភាពសប្បាយ​រីករាយ​ដល់​ពួកគាត់​ដែលមាន​ការលំបាក​ពី​ការងារ​។​

​អគ្គនាយិកា​ក្រុមហ៊ុន​រូបនេះ​បាន​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ជួយ​បណ្ដុះបណ្ដាល និង បង្វឹក ដល់​ស្ត្រី​ខ្មែរ​ជាច្រើន​ឲ្យ​ចេះ​រកស៊ី លើ​មុខ​ជំនួញ លក់​ផលិតផល NNP រហូត​ទទួលបាន ជោគជ័យ សម្រាប់​អាជីវកម្ម​របស់ខ្លួន​។ ដូច្នេះ​ទើប​យើង​ជ្រើស​រើសយក​ថ្ងៃទី​៨​មីនា នេះ ធ្វើ​ពិធីជប់លៀង​ជួបជុំ​សម្រាប់​ពួកគាត់​៕ ដោយៈ បូ​រិ​ន​