Home កម្សាន្ត នាងម៉ាដូណាលុប...

នាងម៉ាដូណាលុបចោលកម្មវិធីនៅទីក្រុងប៉ារីស ខណៈបារាំង រឹតត្បិតការជួបជុំគ្នា

នាងម៉ាដូណា បានលុបចោលទីសំចតចំនួនពីរចុងក្រោយនៃដំណើរ ប្រគំតន្ត្រី​របស់នាងនៅប្រទេសបារាំងបន្ទាប់ពីប្រទេសនេះនិយាយថាខ្លួនបានហាមឃាត់​ព្រឹត្តិការណ៍ដែលមានមនុស្សជាង ១.០០០ នាក់ដើម្បីរឹតត្បិតការរីករាលដាល​នៃមេរោគកូរ៉ូណា។

សេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើវេបសាយរបស់តារាចម្រៀងប៉ុបរូបនេះកាលពីថ្ងៃចន្ទទី៩មីនា បាននិយាយថា ការសម្តែងរបស់នាងនៅថ្ងៃទី ១០ ដល់ថ្ងៃទី ១១ មីនា នៅទីក្រុងប៉ារីសនឹងមិនកើតឡើងនោះទេ។

សេចក្តីថ្លែងការណ៍នោះសរសេរថា “បន្ទាប់ពីមានការជូនដំណឹងជាផ្លូវការ​ពីការិយាល័យប៉ូលិសនៅព្រឹកនេះដែលហាមឃាត់រាល់ព្រឹត្តិការណ៍ដែលមានអ្នកចូលរួមទស្សនាជាង ១.០០០ នាក់ Live Nation មានការសោកស្តាយ​ក្នុងការប្រកាសថា ការសម្តែង Madame X ចំនួន ២ ចុងក្រោយដែល​គ្រោងនឹងធ្វើនៅថ្ងៃទី ១០ ខែមីនានិងថ្ងៃទី ១១ ខែមីនាត្រូវបង្ខំចិត្តលុបចោល។ ថ្លៃសំបុត្រនឹងត្រូវសងវិញ។ យើងសោកស្តាយដែលធ្វើឱ្យអ្នកគាំទ្រខកចិត្ត”។

ប្រទេសបារាំងបានរាយការណ៍ករណីវីរុសកូរ៉ូណាចំនួន ១.២១៦ គិតត្រឹម​ថ្ងៃអាទិត្យ គឺកើនឡើង ១៩ ភាគរយពីថ្ងៃសៅរ៍ ដែលជាចំនួនករណីធំបំផុតទី ២ នៅទ្វីបអឺរ៉ុបបន្ទាប់ពីប្រទេសអ៊ីតាលី។ រហូតមកទល់ពេលនេះមានមនុស្សស្លាប់ ១៩ នាក់នៅប្រទេសបារាំង៕ ដោយ៖ កញ្ញាដាលីស/Ha

នាងម៉ាដូណាលុបចោលកម្មវិធីសម្តែងនៅបារាំង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...