នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃចន្ទទី០៩មីនាថា អ៊ីស្រាអែលនឹងតម្រូវឲ្យនរណាម្នាក់ដែលចូលមកពីបរទេសត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯង គឺដាក់ខ្លួនឯងនៅដាច់ពីគេ១៤ថ្ងៃ នៅក្នុងវិធានការបង្ការប្រឆាំងកូរ៉ូណាវីរុសថ្មី។
តាមពិតអ៊ីស្រាអែលបានចាត់វិធានការរឹតរ៉ឹងខ្លះរួចជាស្រេចហើយ ដូចជាបង្ខំឲ្យអ្នកដំណើរទៅពីប្រទេសអាស៊ីនិងអឺរ៉ុបជាច្រើនបង្ខាំងខ្លួនឯងនៅក្នុងផ្ទះ។វាបានធ្វើឲ្យប៉ះពាល់ការធ្វើដំណើរ ពាណិជ្ជកម្ម ជាពិសេសវិស័យទេសចរណ៍។
ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយថា រហូតទល់ឥឡូវ អ៊ីស្រាអែលបានរកឃើញអ្នកផ្ទុកកូរ៉ូណាវីរុស កូវីដ-១៩ ចំនួន៤២នាក់៕/Ha