Home ព័ត៌មានជាតិ សន្តិសុខ ខ្ចី​ម៉ូតូ​អ្...

ខ្ចី​ម៉ូតូ​អ្នក​ជិ​តខាង​ជិះ​ទៅ​បាត់​ច្រើន​ថ្ងៃ រហូតដល់​ប៉ូលិស​ចាប់ខ្លួន ទើប​យក​ម៉ូតូ​បានមក​វិញ​

ដោយ​: វណ្ណៈ / ព្រះសីហនុ​: នគរបាល​បាន​ឃាត់ខ្លួន​ជន​ស​ង្ស័​យ​ម្នាក់ ដែល​ខ្ចី​ម៉ូតូ​គេ រួច​ក៏​ជិះ​គេចខ្លួនបាត់​ច្រើន​ថ្ងៃ នៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ​ត្រូវបាន​ចាប់ខ្លួននៅ​ព្រឹក​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២០​។

​លោក​វរសេនីយ៍ទោ​ហួ យ៉ៃ​ អធិការនគរបាល​ស្រុក​ព្រៃនប់​ឲ្យដឹងថា នេះ​ជា​ករណី​រំលោភ​លើ​ទំនុកចិត្ត ហើយ​ជនសង្ស័យ ឈ្មោះ ឌ​ត ឡៃ​សើ ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ។​

​លោក​អធិការ​បន្ត​ថា ដំបូង​បាន​ខ្ចី​ម៉ូតូ​អ្នក​ស្គាល់គ្នា ១ គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ កោះកុង​1B-6165 ពី​ឈ្មោះ យ៉​ន ថ្មី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​នេសាទ ហើយ​គេចខ្លួន​បាត់​ច្រើន​ថ្ងៃ​។​

​លោក​អធិការ​បន្ត​ថា វត្ថុតាង​ត្រូវបាន​ដកហូត​មកវិញ និង​បាន​ក៏​សាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...