Home ប្លែកៗ ប៉ូលិស​ចោទប្រ...

ប៉ូលិស​ចោទប្រកាន់​ស្ត្រី ២ នាក់​ដែល​វ៉ៃ​គ្នា​ដណ្ដើម​ក្រដាស​បង្គន់

កាលពី​ថ្ងៃអាទិត្យ ទី​៨ ខែមីនា ពោលគឺ​ចំ “​ទិវា​សិទ្ធិនារី​អន្តរជាតិ​” ប៉ូលិស អូស្ត្រាលី បាន​ចោទ ប្រកាន់​ស្ត្រី ២ នាក់​នៅ​ក្រុង​ស៊ីដនី ដែល​វ៉ៃតប់​គ្នា​ដណ្ដើម​ក្រដាស​បង្គន់​ខ​ណៈ​ផ្សារ​ទំនើប​ធំៗ ក្នុងប្រទេស​នេះ​រឹតបន្តឹង​ការផ្គត់ផ្គង់​ដោយ​កំណត់​ម្នាក់​អាច​ទិញ​ក្រដាស​បង្គន់​បានតែ​មួយ​ដុំ ដោយសារ​អ្នកស្រុក​ផ្អើល​សម្រុក​ទិញ​របស់របរ​ប្រើប្រាស់​ស្តុក​ទុក​ក្នុងផ្ទះ​។
​ ​
ប៉ូលិស​រដ្ឋ​ញូ​វ សៅ វ៉េ​លស៍ (New South Wales) និយាយថា ស្ត្រី​ទាំង ២ ដែល​ម្នា​ក់មាន​វ័យ ២៣ ឆ្នាំ និង​ម្នាក់ទៀត​វ័យ ៦០ ឆ្នាំ​ត្រូវបាន​តុលាការ​កោះហៅ​ឱ្យចូល​ខ្លួន​នៅ​ថ្ងៃទី​២៨ ខែមេសា ខាងមុខ​ពីបទ “​បង្កជម្លោះ​នៅ​ផ្សារ​ទំនើប​”​។
​ ​
​ប៉ូលិស​ឱ្យដឹងទៀតថា ជាធម្មតា ក្រដាស​បង្គន់​មិន​ទំនងជា​ទំនិញ​លេខ​១​ដែល​មនុស្ស​ប្រញាយគ្នា​ទិញ​បែបនេះ​ឡើយ ប៉ុន្តែ​នេះ​ដោយសារតែ​ពលរដ្ឋ​បារម្ភ​ខ្លាច​ការឆ្លង​វីរុស​ផ្លូវដង្ហើម ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ Covid-19 ធ្វើឱ្យ​ខ្វះ​ការផ្គត់ផ្គង់ ឬ​ដាច់​ស្តុក​ខណៈ​ប្រទេស នេះ​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា ៧០ ករណី និង​ស្លាប់ ៣ ករណី​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជ...

​ដោយៈ ជា សីហៈ​/​ភ្នំព...

កុំ​ភ្លេច​អេ​ដ​ស៏​មិនទាន់...

​ ដោយៈ ជា សីហៈ​/​ភ្នំព...

ប្រធាន​មន្ទីរ​កសិក​ម្មៈ ប...

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​...

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...