ស្ត្រី​វ័យ ៦៤ ឆ្នាំ​ម្នាក់​ក្លាយជា​ស្ត្រី​ចំណាស់​បំផុត​ដែល​អុំទូក​ឆ្លង​មហាសមុទ្រ​

238
ចែករម្លែក

ស្ត្រី​វ័យ ៦៤ ឆ្នាំ​ម្នាក់​បាន​ក្លាយជា​ស្ត្រី​ចំណាស់​បំផុត​ដែល​អុំទូក​ឆ្លង​មហាសមុទ្រ បន្ទាប់ពី​គាត់ អុំ​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិច ដោយ​ជោគជ័យ​ដោយ​ប្រើ​រយៈពេល ៨៦ ថ្ងៃ​។
​ ​
អ្នកស្រី សា​រ៉ា ប្រ៊ូ​វើ (Sara Brewer) បាន​អុំទូក​ឆ្លង​មហាសមុទ្រ​ដោយ​ជោគជ័យ​ជាមួយ ដៃគូ​អុំ​របស់គាត់​ឈ្មោះ អ៊ែន ព្រី​ស្ទិ​ច (Ann Prestidge) ដែលមាន​វ័យ ៣៥ ឆ្នាំ​។​
​ ​
អ្នក​ទាំងពីរ​បានចេញ​ដំណើរ​ពី​កោះ La Gomera នៃ​ប្រជុំ​កោះ Canary Islands ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិច ឯនាយ​ទ្វីបអាហ្វ្រិក កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំមុន ដោយ​អុំ​ចម្ងាយ ៤.៨២៨ គីឡូម៉ែត្រ​ទម្រាំ​ដល់​ច្រាំង​កោះ Antigua ក្នុង​តំបន់ កា​រ៉ា​អ៊ី​ព កាលពី​ថ្ងៃ​សៅរ៍ ទី​៧ ខែមីនា ពោលគឺ​ទាន់ “​ទិវា​សិទ្ធិនារី​អន្តរជាតិ​” ល្មម​។​
​ ​
​ទោះជា​យ៉ាងណា ក្នុង​ដំណើរ​ផ្សងព្រេង​ដ៏​វែងឆ្ងាយ​នេះ ពួកគាត់​ទាំងពីរ​បាន​ជួប​ឧបសគ្គ ជាច្រើន​ដូចជា​ជួប​ខ្យល់ព្យុះ​ច្រើនលើក បាក់​ច្រវា ខ្វះ​ចំណីអាហារ និង​រងរបួស​ជាដើម ទម្រាំ​តែ​ឆ្លង​ផុត​មហាសមុទ្រ និង​ដល់​គោលដៅ​ដោយ​ជោគជ័យ​៕ ប្រែ​សម្រួលៈ ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ