Home ប្លែកៗ សណ្ឋាគារ​ដ៏​ច...

សណ្ឋាគារ​ដ៏​ចម្លែក​ចេះ​ដាស់​ភ្ញៀវ​ឱ្យ​ក្រោក​ដោយ​គ្មាន​សំឡេង​រំខាន

សណ្ឋាគារ​ឡត (Capsule hotel) ដ៏​ចម្លែក​មួយ​នៅ​ប្រទេស​ជប៉ុន ចេះ​ដាស់​ភ្ញៀវ​ឱ្យ​ក្រោក​ពី ដំណេក​ដោយ​គ្មាន​សំឡេង​រំខាន​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​
​ ​
សណ្ឋាគារ​ដែលមាន​ឈ្មោះថា Millennials នេះ​មាន​គ្រែ​ពិសេស​ដែល​អាច​បម្រើ​ក​ដើម្បី​ដាស់ភ្ញៀវ​ឱ្យ​ក្រោកពីដំណេក កុំឱ្យ​គេង​ជ្រុល​ម៉ោង ហើយ​ថែមទាំង​ចេះ​បើកភ្លើង​ដោយ​ស្វ័យប្រវត្តិ​ទៀតផង នៅពេល​ដល់​ម៉ោង​ក្រោក​។​
​ ​
មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ស៊ី​ប៊ូ​យ៉ា (Shibuya) ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​សណ្ឋាគារ​នេះ​ត្រូវបានបង្កើតឡើង Smart Pod ដែល​ធ្វើឱ្យ​គ្រែ​ចេះ​កម្រើក ព្រមទាំង​មាន iPod Touch និង​ស្គ្រី​ន​ទំហំ ៨០ អ៊ិ​ញ​ទៀតផង​។​
​ ​
​ភ្ញៀវ​អាច​ប្រើ iPod ដើម្បី​បញ្ជា​អំបូល​ភ្លើង សីតុណ្ហភាព និង​ប្ដូរ​ជ្រុង​គ្រែ​តាមចិត្ត​ចង់បាន​។ លើសពីនេះ គ្រែ​មាន​ទទឹង ១២០ សង់ទីម៉ែត្រ​ក៏មាន​ពូក Serta កម្រាស់ ២៥ សង់ទីម៉ែត្រ ដែល​ខាង​សណ្ឋាគារ​និយាយថា “​ផ្ដល់​ផាសុក​ភាពមិន​ចាញ់​សណ្ឋាគារ​ផ្កាយ ៥” ទៀតផង រីឯ​តម្លៃ​វិញ​គឺ​មួយ​យប់​ចាប់ពី ៤០ ដុល្លារ​ឡើងទៅ​ប៉ុណ្ណោះ​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...