Home កីឡា លោក អែន​តូ​នី...

លោក អែន​តូ​នី​ញ៉ូ កុន​តេ បាត់បង់​ជំនឿ​លើ អា​ឡិ​ក​ស៊ី​ស សាន​ឆេស​

​កិច្ចសន្យាខ្ចី​ជើង​របស់​កីឡាករ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) មកកាន់​ក្លិប អ៊ី​ន​ធ័ មី​លេន​(Inter Milan)​ត្រូវបាន​គេ​រំពឹងថា នឹង​អាច​សង្គ្រោះ​អាជីព​របស់​កីឡាករ​រូបនេះ ប៉ុន្តែ​វា ក្លាយជា​រឿង​ខកចិត្ត​មួយទៀត​សម្រាប់​កីឡាករ​រូបនេះ​ដែល​មិនអាច​ស្វែងរក​ទម្រង់​លេង​ល្អ​របស់ខ្លួន​ឡើងវិញ​។​
​ ​
កីឡាករ​រូបនេះ​ធ្លាប់មាន​បញ្ហា​របួស​ច្រើន​និង​បាត់បង់​កៅអី​ក្នុង​ក្រុម​ជម្រើស ហើយ​នៅពេល នេះ​ចាប់ផ្តើម​មាន​បញ្ហា​ជាមួយនឹង​ប្រាក់ខែ​ទៀត ខណៈ​មានការ​បង្ហើប​ប្រាប់ថា​កីឡាករ​រូបនេះ មាន​ប្រា​បក់​ឈ្នួល​ខ្ពស់​ជាងគេ​នៅក្នុង​លី​ក​អ៊ីតាលី​។​
​ ​
នៅពេលនេះ Inter Milan មានបំណង​តិចតួច​ណាស់​ក្នុងការ​រក្សាទុក​កីឡាករ​រូបនេះ​។ លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) បាន​សម្រេចចិត្តថា លោក​មិន​ចង់បាន​កីឡាករ​រូបនេះ ទៀត​ទេ ដែល​មានន័យថា ក្លិប Inter Milan នឹង​បញ្ជូន សាន​ឆេស ឲ្យ​ត្រឡប់មក​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​វិញ​នៅ​រដូវក្តៅ​នេះ​។​
​ ​
​កីឡាករ​សញ្ជាតិ​ស៊ី​លី​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្លឹប Inter Milan ក្នុង​កិច្ចសន្យា​ខ្ជី​ជើង​កាលពី ដំណាច់​ខែសីហា ប៉ុន្តែ​មាន​បញ្ហា​របួស​ក្បាលជង្គង់​ភ្លាមៗ បន្ទាប់ពី​ផ្ទេរ​មកពី​ពហុ​កីឡដ្ឋាន San Siro ហើយ​មិនសូវ​មានឱកាស​បង្ហាញ​មុខ​នោះទេ​។ សាន​ឆេស នៅពេលនេះ​លេង​បាន​ត្រឹម ៨​ប្រកួត​ប៉ុណ្ណោះ​នៅ​ក្របខ័ណ្ឌ Serie A ។​
​ ​
គេ​ជឿថា នាយក​ប្រតិបត្តិ​ក្លិប Inter Milan មិន​ចង់​ចំណាយ​លើស​១៧,៥​លាន​ផោន​នោះទេ ប្រសិនបើ​ពួកគេ​ចង់បាន​កីឡាករ​រូបនេះ​ជា​អចិន្ត្រៃយ៍​។​
​ ​
ជាមួយ​យូ​ណាយ​ធី​ត សាន​ឆេស មាន​ប្រាក់​ឈ្នួល ៤០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ហើយ​ប្រាក់​ឈ្នួល​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ​បាន​ក្លាយជា​ចំណុច​ផ្តោត​ការយកចិត្ត ទុកដាក់ ហើយ​មកដល់​ក្លឹប Inter Milan ក៏មាន​បញ្ហា​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...