Home កីឡា កម្មវិធី​ប្រក...

កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ អង្គា​រ៍ ទី​១០ ខែ មីនា ឆ្នាំ ២០២០

•​ ​ក្របខ័ណ្ឌ Champions League រដូវ​កាល​២០១៩ / ២០២០
(03:00) Leipzig vs Tottenham
(03:00) Valencia vs Atalanta
​វិភាគ​គូ​ល្អ​
Leipzig vs Tottenham

ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​គឺជា​ក្របខណ្ឌ​ប្រកួត​ដ៏​ជក់ចិត្ត​បំផុត​ក្នុង​វិស័យ​បាល់ទាត់​ហើយ​ម​ជ្ឈដ្ឋា​ន​នានា​កំពុង​តាមមើល​ការវិវឌ្ឍ​របស់​ក្រុម Spurs នៅពេល​ក្រុម​នេះ​ប្រឈម​មុខជា​មួយក្រុម RB Leipzig នៅ​យប់​ថ្ងៃ​អង្គារ​។ ដោយ​បាត់បង់​មួយ​គ្រាប់​ក្នុងការ​ប្រកួត​ជើង​ទី​១ ក្រុម Spurs មាន​ការងារ​ក្នុង​ដៃ ដើម្បី​ប្រែក្លាយ​លទ្ធផល​ទៅជា​វិជ្ជមាន​វិញ​។​
​ ​
ក្រុម Spurs មាន​បញ្ហា​កីឡាករ​សំខាន់ៗ​របួស​ច្រើន ហើយ​ពួកគេ​លេង​មិនសូវ​បានល្អ​ទេ មុន​ឈាន​ជើង​ចូលរួម​ការប្រកួត​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​នេះ​។ កាលពី​សប្តាហ៍​កន្លងទៅ ពួកគេ​ត្រូវបាន​ទម្លាក់​ចេញពី​ការប្រកួត​ដណ្តើមពាន FA Cup និង​ប្រកួត​ស្មើ ១-១ ជាមួយ​ក្រុម Burnley ។ វា​អាច​ថា ក្រុម​នេះ​មិនអាច​ជាប់​នៅ​ក្របខ័ណ្ឌ Europa នៅ​រដូវ​កាល​ក្រោយ បន្ទាប់ពី​លេង​៥​ប្រកួត​មិនដែល​ឈ្នះ​។​
​ ​
ដោយមាន​កម្លាំងចិត្ត​នៅពេល​គូប្រកួត​កំពុងមាន​បញ្ហា ក្រុម Leipzig មិនត្រូវ​ការ​ជំនួយ​ច្រើន សម្រាប់​ការប្រកួត​នេះ​ទេ​។​ពួកគេ​គឺជា​ក្រុម​ល្អ​មួយ អំឡុង​ការប្រកួត​កន្លងមកនេះ​។ ជាមួយនឹង​ការ​នាំមុខ​នេះ វា​ហាក់ដូចជា​គ្មានអ្វី​ជា​បញ្ហា​ទេ​សម្រាប់​ក្រុម Leipzig ។
​ ​
ក្រុម Leipzig មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​១១​ប្រកួត​ចុងក្រោយ​នៅ​គ្រប់ការ ប្រកួត​គិត​ចាប់ពី​ខែតុលា​ឆ្នាំ​២០១៩​មក​។ ទោះបីជា​យ៉ាងណា ការ​តាម​ប្រជែង​យកពាន ជើងឯក​ក្របខណ្ឌ Bundesliga ហាក់ដូចជា​មិនសូវ​បានល្អ ហើយ​ពួកគេ​បាន​ត្រឹម​ស្មើ ០-០ ជាមួយ​ក្រុម Wolfsburg កាលពី​ថ្ងៃ​សៅរ៍​។​
​ ​
៧​ប្រកួត​ក្នុងចំណោម​នោះ ពួកគេ​អាច​រកបាន​ជ័យជម្នះ​ទាំងអស់ ហើយ​រំពឹងថា នឹង​បន្ថែមជ័យជម្នះ​ទៀត​នៅពេល​ជួប​ជាមួយ​ក្រុម Spurs ដែល​ទើបនឹង​ឈ្នះ​១​ប្រកួត​ក្នុង​៨​ប្រកួត ចុងក្រោយ​ក្រៅ​ទឹកដី​។ មើលទៅ​ក្រុម Leipzig ហាក់ដូចជា​មានសង្ឃឹម​ឈ្នះ​ច្រើន​នៅ រាត្រី​ថ្ងៃ​អង្គា​រ៍​នេះ​៕
​ទស្សន​: Leipzig 3-2 Tottenham
Valencia vs Atalanta

បន្ទាប់ពី​ការចាប់ផ្តើម​ទាំង​ត្រដាបត្រដួស​ក្នុង​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លីន​ក្រុម​Atalanta បាន​ឡើង មកដល់​វគ្គ​ដ៏​សំខាន់​នេះ​។ ក្រុម​អ៊ីតាលី​រូបនេះ​នឹងធ្វើ​ដំណើរ​មក​ទឹកដី​របស់​ក្រុម Valencia ដោយមាន​គ្រាប់​បាល់​នាំមុខ​៤-១ ហើយ​សង្ឃឹមថា នឹងធ្វើ​បានល្អ​ជាថ្មី​។​
​ ​
ក្រុម​នេះ​ចាប់ផ្តើម​ការប្រកួត​ដោយ​ចាញ់​៣​ប្រកួត​និង​របូត​១១​គ្រាប់ ហើយ​កំពុង​ស្វែងរក ច្រកចេញ​។ ក្រុម​នេះ​រកបាន​៧​ពិន្ទុ​ឆ្លងកាត់​៣​ប្រកួត​ចុងក្រោយ ដើម្បី​ឡើងទៅ​វគ្គ​ចាញ់​ធ្លាក់​។​
​ ​
​ប្រកួត​ជើង​ទី​១ ក្រុម​នេះ​រកបាន​៤​គ្រាប់​ក្នុង​៦២​នាទី​ដំបូង ហើយ​ក្រុម​នេះ​បន្ត​យកឈ្នះ​ក្រុម Lecce៧​គ្រាប់​។​ពួកគេ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ជាមួយនឹង​ស្ថិតិ​ឈ្នះ​៥​ក្នុងចំណោម​ម​៦​ប្រកួត​ចុងក្រោយ​។​
​ ​
ក្រុម Valencia មាន​ការងារ​ច្រើន​ដែល​ត្រូវធ្វើ ប្រសិនបើ​ពួកគេ​ចង់​ឡើងមក​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ក្រុម​នេះ​បាន​ឈរ​នៅក្នុង​ពូ​ល ដោយ​នាំមុខ​ក្រុម​ឆេ​ល​ស៊ី​និង Ajax អំឡុងពេលប្រកួត​ជម្រុះ​ក្នុង​ពូ​ល ប៉ុន្តែ​ខែកុម្ភៈ និង​ខែមីនា មិនមែនជា​ខែ​ដ៏​ល្អ​សម្រាប់​ពួកគេ​នោះទេ ដោយ​ពួកគេ​ឈ្នះ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​៧​ប្រកួត​ចុងក្រោយ​។
​ ​
ទម្រង់​លេង​ក្នុង​ទឹកដី ពួកគេ​ឈ្នះ​៣​ក្នុងចំណោម​៤​ប្រកួត​ចុងក្រោយ រួមទាំង​ការយក​ឈ្នះ​ក្រុម Barcelona ផងដែរ​។ ពួកគេ​ឈ្នះ​មួយ​ប្រកួត​ក្នុងចំណោម​បី​ប្រកួត​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​នេះ​។ ពួកគេ​យកឈ្នះ​ក្រុម Lyon ប៉ុន្តែ​ចាញ់​ក្រុម Ajax និង​ស្មើ ក្រុម​ឆេ​ល​ស៊ី ប៉ុន្តែ​ត្រូវការ​ទម្រង់​លេង​ដ៏​ល្អ ដើម្បី​ឆ្លងទៅ​វគ្គ​បន្ត​។ ចាំ​មើលថា តើ​ក្រុម​ណា មួយ​ធ្វើ​បានល្អ​ជាង​នៅ​រាត្រី​ថ្ងៃ​អង្កា​រ៍​នេះ​៕
​ទស្សន​: Valencia 1-3 Atalanta

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...

ស្រុក​កៀនស្វាយ​បដិសេធ​ព័ត...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

តោះ​ចូល​ចុច Like លើ​រូបថត...

​ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញៈ​...