សម្ដេច​តេ​ជោ​ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​វត្ថុ​ធាតុ​ចូល​រោង​ចក្រ

​ដោយ​: លីន​ណា / ភ្នំពេញ​: សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ក្នុងការ​ដឹកជញ្ជូន ទាំង​គយ​ក្ដី ទាំង​ខាង​កំពង់ផែ​ក្ដី រហូតមក​ទីក្រុង​ភ្នំពេញ​ជួយ​សម្រួល​ក្នុង​ការដឹក​វត្ថុធាតុដើម ដើម្បី​ជៀសវាង​ការបិទ​រោងចក្រ និង​ព្យួរការងារ​។ អ៊ីចឹង​ទេ គ្រប់​ខេត្ត​ជួយ​សម្រួល​ដល់​រថយន្ដ​ដឹក​វត្ថុធាតុដើម ទៅកាន់​រោងចក្រ​។ ការ​ថ្លែង​បែបនេះ គឺធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ចំនួន ៣.៤៥៨​នាក់ នា​ព្រឹក​ថ្ងៃទី​១០​មីនា​២០២០​នេះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា សេដ្ឋកិច្ច​នៅលើ​ពិភពលោក​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ព្រោះ​ចង្វាក់​ផលិតកម្ម​គាំង​នៅ​ប្រទេស​ចិន ឬ​ផ្អាក​ការផលិត​នៅ​ប្រទេស​ចិន ប៉ុន្តែ​កុំភ្លេចថា​ចិន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ពិភពលោក ប្រទេសមួយ​ចំនួន​ដួច​ជា​យើង (​កម្ពុជា​) ទទួល​វត្ថុធាតុដើម​៦០​ភាគរយ​ពី​ចិន ដើម្បី​ផលិត​ចេញ​នូវ​សម្លៀកបំពាក់​សម្រាប់​ការនាំចេញ​។​

​សម្ដេច​តេ​ជោ​បញ្ជាក់ថា “​សម្រាប់​យើង​(​កម្ពុជា​)​ផលប៉ះពាល់​បានមក​ដល់ នោះ​គឺ​ខ្វះ​វត្ថុធាតុដើម​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​រោងចក្រ​កាត់ដេរ​។ ប៉ុន្តែ​ដោយសារ​សំណូមពរ​របស់​កម្ពុជា ដែល​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ចិន ហើយក៏​មានការ​យោគយល់​ពី​សំណាក់​ភាគីចិន​ មិត្ត​ចិន​បាន​យក​កប៉ាល់​ចំនួន​៧​គ្រឿង​សម្រាប់​ដឹក​ឲ្យ​កម្ពុជា​។​” សម្ដេច​បញ្ជាក់​បន្ថែមថា “​ម្សិលមិញ​បាន​ចូលដល់​កំពង់ផែ​ក្រុងព្រះសីហនុ ដោយមាន​ជាង​៦០​កុងតឺន័រ និង​មាន​កប៉ាល់​ចូល​ចត​ជា​បន្តបន្ទាប់ ៥​គ្រឿង​ចូលមក​ខេត្ដ​ព្រះសីហនុ និង​២​គ្រឿង​ចូលក្នុង​ក្រុង​ហូជីមិញ អ្នក​ដែល​ចូលក្នុង​ក្រុង​ហូជីមិញ គឺ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត ព្រោះ​ដឹក​ពី​នោះមក​ជិត​ជាង​។​”

​សម្ដេច​បញ្ជាក់​ផងដែរ​ថា នៅក្នុង​ប្រទេស​របស់​យើង​រោងចក្រ​ខ្លះ​ផ្អាក​ការផលិត ប៉ុន្តែ​រោងចក្រ​ខ្លះ​បង្កើន​ការផលិត គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ចាម និង​តំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត ដោយសារតែ​រោងចក្រ​ទាំងនោះ ផលិត​សុម្ភារពេទ្យ​៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...