សុខភាព​សម្រស់ៈ​ចង់​ឲ្យ​សុដន់​របស់​អ្នកធំ​ជាង​មុន​?

អត់​ទេ​! ស្ត្រី​គ្រប់រូប​មាន​លក្ខណៈខុសៗ​គ្នា ហើយ​រាងកាយ​របស់​មនុស្ស​គ្រប់គ្នា​ក៏មាន​ការរីក ចម្រើន​ខុសៗ​គ្នា​ដែរ ដូច្នេះ ចូរ​អ្នក​កុំ​បារម្ភ​អំពី​ទំហំ “​ធម្មតា​” របស់​សុដន់​អ្នក​អី​។​

​យ៉ាងណាមិញ ជាការ​ពិតណាស់​សុដន់​របស់​អ្នក​អាច​នឹង​តូច​ជាង​មនុស្ស​ស្រី​មួយចំនួន ពិតមែន​។ ប៉ុន្តែ តើ​អ្នក​ច្បាស់​ប៉ុណ្ណា ហើយ​ប្រៀបធៀប​បែបណា ទើប​អ្នកមាន​អារម្មណ៍​ថា សុដន់​របស់​អ្នកតូច​ពេក​នោះ​?

​មនុស្ស​ជាច្រើន​បានគិត​យ៉ាងច្បាស់​អំពី​រឿងនេះ ហើយ​បាន​បញ្ចេញ​មតិយោបល់ និង​ការ ពេញចិត្ត និង​មិន​ពេញចិត្ត​ផ្សេងៗ​គ្នា​ចំពោះ​ទំហំ​សុដន់​របស់​មនុស្ស​ស្រី​។​

​ជាការ​ពិត បងស្រី ឬ​សាច់ញាតិ​របស់​អ្នក​អាចមាន​ទំហំ​ធំ ឬ​តូច ប៉ុន្តែ វា​មិន​មានន័យថា អ្នកនឹង​ធំ ឬ​តូច​ពេក​នោះទេ​។ ដូចគ្នា​នឹង​កើតឡើង​ជាមួយ​កម្ពស់​ដែរ គឺ​វា​ច្បាស់​ជាមាន​ខ្ពស់​និង​មាន ទាប​ហើយ​។ ល​។ វា​មិនមាន​ការធានា​ទេ​។​

​ធំ ឬ​តូច វា​មិន​សំខាន់​នោះទេ​។ អ្នក​នៅតែ​បង្ហាញ​ភាព​ស៊ិ​ច​ស៊ី​អ្នក​នៅតែ​អាចបំពេញ​ចំណង់ ផ្លូវភេទ​ឲ្យ​ដៃគូ​របស់​អ្នក អ្នក​នៅតែ​អាច​មានកូន និង​បំបៅ​ដោះ​កូន​បាន​ដូចគ្នា​។​

​ចង់​ឲ្យ​សុដន់​របស់​អ្នកធំ​ជាង​មុន​?

​ប្រសិនបើ​អ្នក​ពិតជា​ចង់​មែន ចូរ​ថែរក្សា​រាងកាយ​ឲ្យ​មាន​សុខ​ភាពល្អ និង​ឡើង​ទម្ងន់​បន្តិច​។​ ដូចគ្នានេះ​ផងដែរ មនុស្ស​ស្រី​មួយចំនួន​គិតថា ការ​ម៉ាស្សា​សុដន់​ថ្នមៗ​ជាប្រចាំ​អាចជួយ បង្កើន​ទំហំ​សុដន់​បាន ប៉ុន្តែ កុំ​ធ្វើ​វា​ញឹកញាប់ ឬ​ខ្លាំងពេក ពីព្រោះ​វា​អាច​នឹងធ្វើ​ឲ្យ​សុដន់ របស់​អ្នកមាន​បញ្ហា​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...