Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រី ស...

រដ្ឋមន្ត្រី សមាជិក​សភា​និង​ប្រធាន​អាកាសយានដ្ឋាន​បារាំង​ឆ្លងកូវី​ដ​-១៩

​រដ្ឋមន្ត្រី​វប្បធម៌​បារាំង​បាន​ក្លាយជា​អ្នក​នយោបាយ​ចុងក្រោយ​គេ​ដែល​បាន​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​ហៅថា​«​កូវី​ដ​-១៩» បន្ទាប់ពី​សមាជិក​សភា​បារាំង​ជាច្រើន​នាក់​ឆ្លង​​ជម្ងឺ​នេះ​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​បារាំង​បាន​និយាយ​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ចន្ទ​ទី​០៩​មីនា​ថា រដ្ឋមន្ត្រី​វប្បធម៌​លោក ហ្វ្រង់ក៍ រី​ស្ទ័រ មិន​ឈឺធ្ងន់ធ្ងរ​ទេ​និង​កំពុង​ស្នាក់នៅ​ផ្ទះ​។​

​សូមបញ្ជាក់​ថា សមាជិក​សភា​បារាំង​៥​រូប​ក៏បាន​ឆ្លងកូវី​ដ​-១៩​នេះដែរ រួមជាមួយ​នឹង​បុគ្គលិក​ម្នាក់​នៅ​សភាជាតិ​។​

​ប្រភព​ក្រសួងសុខាភិបាល​បានអោយដឹង​ថា​លោក រី​ស្ទ័រ​ទំនង​ជា​ឆ្លង​វីរុ​សពី​សមាជិក​សភា​ណា​ម្នាក់​ក្នុងចំណោម​សមាជិក​សភា​ឆ្លង​វីរុស​ទាំង​៥​នាក់​។​លោក​ក៏​បាន​​ជួបប្រជុំ​ជាមួយ ប្រធានាធិបតី អេម​ម៉ានុយ​អែល ម៉ា​ក្រុង កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​

​នាយក​ប្រតិបត្តិ​ករ​អាកាសយានដ្ឋាន​ក្រុង​ប៉ារីស លោក​អូ​ហ្គូ​ស្ទី​ន ដឺ រ៉ូ​ម៉ាណែត ក៏​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​នេះដែរ​។​

​ដោយ​មាន​អ្នក​ឆ្លងកូវី​ដ​-១៩​ជាង​១.២០០​ករណី និង​មនុស្ស​ស្លាប់​ដោយសារ​វា​ចំនួន​១៩​នាក់​នៅ​ទីនេះ ឥឡូវ​បារាំង​ក្លាយជា​ប្រទេស​នៅ​អឺរ៉ុប​ទី​២ បន្ទាប់​ពី​អ៊ីតាលី​​ដែល​រង​ការវាយប្រហារ​ពី​កូវី​ដ​-១៩​ខ្លាំង​បំផុត​៕​ប្រែ​សម្រួល​៖​វាសនា​

រដ្ឋមន្ត្រី​វប្បធម៌​បារាំង​លោក ហ្វ្រង់ក៍ រី​ស្ទ័រ ឆ្លងកូវី​ដ​-១៩ និង​ត្រូវ​គេ​ថា​បាន​ជួបប្រជុំ​ជាមួយ​ប្រធានាធិបតី​បារាំង​កាលពី​ពេល​ថ្មីៗ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកជំនាញៈ​តម្លៃ​អចលនទ្រព...

​ដោយ:​ច្រាយ ចំណាន​/​ភ្នំព...

ទោះ​ស្ថិតក្នុង​ស្ថានភាព​ក...

​ដោយៈ ច្រាយ ចំណាន​/​ភ្នំព...

រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជ...

​ដោយៈ ជា សីហៈ​/​ភ្នំព...

កុំ​ភ្លេច​អេ​ដ​ស៏​មិនទាន់...

​ ដោយៈ ជា សីហៈ​/​ភ្នំព...