នាយក​អង្គការ CMH សូម​កុំឱ្យ​អាជីវករ​បំពាន​ច្បាប់​តាម ល្បិចកល របស់​ក្រុមហ៊ុន​ថ្នាំជក់​

​ដោយៈ មេសា​​ភ្នំពេញៈ ជាថ្មី​ម្តងទៀត តាមរយៈ​សេចក្តីប្រកាស​របស់ អង្គការ​ចលនា ដើម្បី សុខភាព​កម្ពុជា ( CMH ) លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ នៃ អង្គការ​នេះ បាន​គាំទ្រ​យ៉ាង​ពេញទំហឹង នូវ​ចំណាត់ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បានចេញ​សេចក្ដីណែនាំ​ដល់​ក្រុមហ៊ុន​ថ្នាំជក់​ទាំងអស់ ឲ្យ​បញ្ឈប់​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជាពិសេស​កម្មវិធី​ប្រកួតប្រជែង​ការតាំង​កញ្ចប់​បារី​ដែល​ល្មើ​សនឹង​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ហើយ​លោក​វេជ្ជបណ្ឌិត មុំ គង់ បាន​អំពាវនាវ​ដល់​អ្នកលក់​បារី​រាយ​ទាំងអស់ កុំ​ចូលរួម​ក្នុងការ​ផ្សាយពាណិជ្ជកម្ម​ខុសច្បាប់​តាម​ការអូសទាញ​របស់​ក្រុមហ៊ុន​ផលិត​ថ្នាំជក់​។

លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ អង្គការ​ចលនា ដើម្បី សុខភាព​កម្ពុជា ( រូបៈ មេសា​ )


​សូមជម្រាបថា កាលពី​ថ្ងៃ ទី​៥ កុម្ភៈ ឆ្នាំ​២០២០ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្ដីណែនាំ​ដល់​ក្រុមហ៊ុន​ថ្នាំជក់​ទាំងអស់ ឲ្យ​បញ្ឈប់​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជាពិសេស​កម្មវិធី​ប្រកួតប្រជែង​ការតាំង​កញ្ចប់​បារី​ដែល​ល្មើ​សនឹង​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដោយ ក្រុមហ៊ុន​ថ្នាំជក់​ត្រូវ​ប្រមូល​យកចេញ ឲ្យ​អស់​នៅ​សម្ភារ​ផ្សាយពាណិជ្ជកម្ម​កន្លងមក រួមទាំង​លុប​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​នៅ ក្នុង វេ​ប​សាយ​របស់​ក្រុមហ៊ុន និង​តាម​បណ្ដាញ​ព័​ត៍​មាន​សង្គម​។ ទន្ទឹមនឹងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​បន្ត​តាមដាន​ក្រុមហ៊ុន​ថ្នាំជក់​ទាំងឡាយណា​ដែល​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដើម្បី​ចាត់​វិធាន​តាមផ្លូវ​ច្បាប់​។​


​ការសិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ឆ្នាំ​២០១៩ បាន​រកឃើញថា ក្រុមហ៊ុន​ថ្នាំជក់​មួយចំនួន បានធ្វើ​សកម្មភាព​ផ្សាយពាណិជ្ជកម្ម​ល្មើ​សនឹង​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ផលិតផល​ថ្នាំជក់ ដោយ​ពួកគេ​បាន​បិទ​ផ្ទាំង​រូបភាព​ផ្សាយពាណិជ្ជកម្ម​បារី និង​បង្គាប់​ឲ្យ​អ្នកលក់​បារី​ដាក់​ទូ​តាំង​បារី​ដែលមាន​រូប​បារី ឬ ស្លាក​ក្រុមហ៊ុន​ផលិត​បារី ហើយ​នៅតែ​បញ្ជូន​បុគ្គលិក​របស់ខ្លួន​ដើរ​លក់​បារី​ជាដើម ។​


​លើសពីនេះ​ទៅ អង្គការ CMH បាន​ហៅ​ទង្វើ​មួយចំនួន​របស់​ក្រុមហ៊ុន​ថ្នាំជក់ ដែល​បំពាន​ច្បាប់​ទាំងនោះ​ថា ជាការ​ប្រើ​ល្បិចកល ដោយសារ ក្រុមហ៊ុន​ទាំងនេះ បានផ្តល់​ជា​រង្វាន់ និង ការឧបត្ថម្ភ​ផ្សេងៗ​ដល់​អ្នកលក់ ដូចជា​ឆ្នាំង​ដាំបាយ ដែកកេស អាវយឺត បារី ឧបករណ៍​បញ្ចូល​ថ្ម​ទូរស័ព្ទ ប្រតិទិន លុយ និង​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​ពិធីជប់លៀង​ជាដើម ដើម្បី​ឲ្យ​អ្នកលក់ ដាក់លក់​បារី​ឲ្យ​ដាច់​កាន់តែច្រើន ហើយ​ជា​លទ្ធផល​ក្រុមហ៊ុន​ទាំងនោះ​បាន​ទាក់ទាញ​អ្នក​លក់រាយ​មួយចំនួន​ដែល​ចង់បាន​ផលប្រយោជន៍ ភ្លេច​គិតពី​ការផាកពិន័យ​ដែលមាន​ចំពោះ​ខ្លួន ក្នុង​គោលបំណង​អូសទាញ​អ្នកលក់​ទាំងនោះ ឲ្យ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ដាក់តាំង​បារី និង​ចូលរួមចំណែក​ប្រព្រឹត្តល្មើស​ដូច​ខ្លួន​ដែរ​។​

​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ផលិតផល​ថ្នាំជក់ បុគ្គល​ដែល​ល្មើសច្បាប់ នៅតែ​បន្ត​ដាក់តាំង​បង្ហាញ​បារី ក្នុង​ទម្រង់​ផ្សាយពាណិជ្ជកម្ម​បារី និង​ត្រូវ​ផ្ដន្ទាទោស​ផាកពិន័យ​ពី ១.០០០ .០០០ (​មួយ​លាន​) រៀល ទៅ ៤.០០០.០០០ (​បួន​លាន​) រៀល ។ បុគ្គល​ដែល​នៅតែ​បន្ត​ផ្សាយពាណិជ្ជកម្ម​ល្មើសច្បាប់ និង​ត្រូវ​ផ្ដន្ទាទោស​ផាកពិន័យ​ពី ៨.០០០.០០០ (​ប្រាំបី​លាន​) ទៅ ៤០.០០០.០០០ (​សែសិប​លាន​) រៀល ហើយ​អាច​ឈានដល់​ការព្រមាន​ជា​អក្សរ និង បិទ​អាជីវកម្ម​របស់​ក្រុ​ហ៊ុន​នោះ​ទាំងស្រុង ។​


​ស្ថាប័ន​ទាំងឡាយ​ដែល​ធ្វើការ​លើ​វិស័យ​សុខភាព​សាធារណៈ សុទ្ធតែ​បាន​អះអាង​ដូច​គ្ន​ប្រជាជន​កម្ពុជា​ស្លាប់​ប្រមាណ ១៥. ០០០​នាក់ ជា​រៀងរាល់ឆ្នាំ​ដោយសារ​ការប្រើ ប្រាស់​ថ្នាំជក់ និង​ខាតបង់​ថវិកា ៦៤៩ ទៅ ៦៦០ លាន​ដុល្លា​អាមេរិក ជា​រៀងរាល់ឆ្នាំ ដែល​ស្មើរ​នឹង ៣ ភាគរយ នៃ​ផលិតផល​ក្នុង ស្រុក​សរុប​៕ Kh

​ទាំងនេះ​គឺជា​ទង្វើ​មួយចំនួន ដែល​បំពាន​លើ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា (​រូបៈ CMH )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...