ក្រុមហ៊ុនចិនបង្កើតប្រព័ន្ធមួយដើម្បីសម្គាល់មុខមនុស្សដែលពាក់ម៉ាស់ការពារវីរុសកូរ៉ូណា

ក្រុមហ៊ុនចិនមួយបាននិយាយថាខ្លួនបានបង្កើតបច្ចេកវិជ្ជាសម្គាល់ផ្ទៃមុខមនុស្សដំបូងបង្អស់របស់ប្រទេស ដែលអាចកំណត់អត្តសញ្ញាណមនុស្ស ខណៈមនុស្សសព្វថ្ងៃភាគច្រើនពាក់ម៉ាស់ការពារវីរុសកូរ៉ូណា ហើយបច្ចេកវិជ្ជានេះនឹងជួយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏សាហាវនេះ។

ចិនបានដាក់ពង្រាយប្រព័ន្ធត្រួតពិនិត្យអេឡិចត្រូនិចទំនើបបំផុតលើពិភពលោករួមទាំងប្រព័ន្ធសម្គាល់មុខមនុស្ស។

ប៉ុន្តែមេរោគកូរ៉ូណាដែលបានផ្ទុះឡើងក្នុងខេត្តហ៊ូប៉ីកាលពីចុងឆ្នាំមុនបានបណ្តាលឱ្យមនុស្សស្ទើរតែគ្រប់គ្នាពាក់ម៉ាស់វះកាត់នៅខាងក្រៅ ដោយសង្ឃឹមថានឹងអាចចៀសវាងពីការឆ្លងមេរោគនេះ ជាហេតុបង្កបញ្ហាសម្រាប់ប្រព័ន្ធឃ្លាំមើល។

ឥឡូវ ក្រុមហ៊ុន Hanwang Technology ដែលមានឈ្មោះជាភាសាអង់គ្លេសថា Hanvon បាននិយាយថា ខ្លួនបានបង្កើតនូវបច្ចេកវិជ្ជាអាចស្គាល់មុខមនុស្សដោយជោគជ័យ សូម្បីពេលពួកគេពាក់ម៉ាស់ក៏ដោយ។

លោក ហ័ង ឡី អនុប្រធានក្រុមហ៊ុន Hanwang បាននិយាយថា “ប្រសិនបើភ្ជាប់ទៅនឹងឧបករណ៍ចាប់សញ្ញាសីតុណ្ហភាព វាអាចវាស់សីតុណ្ហភាពរាងកាយ ខណៈពេលកំពុងកំណត់ឈ្មោះរបស់មនុស្ស ហើយបន្ទាប់មកប្រព័ន្ធនេះនឹងដំណើរការលទ្ធផល រួចនិយាយថាតើវាបានរកឃើញសីតុណ្ហភាពលើសពី ៣៨ អង្សាសេឬអត់”។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងនេះបាននិយាយថា ក្រុមបុគ្គលិកចំនួន ២០ នាក់បានប្រើប្រាស់បច្ចេកវិជ្ជាស្នូល ដែលបង្កើតឡើងក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ មូលដ្ឋានទិន្នន័យគំរូនៃមុខមនុស្សឥតពាក់ម៉ាស់ចំនួនជិត ៦ លាននាក់ និង មូលដ្ឋានទិន្នន័យតូចជាមុននៃមនុស្សដែលពាក់ម៉ាស់ ដើម្បីអភិវឌ្ឍបច្ចេកវិជ្ជានេះឡើង។

ក្រុមការងារនេះបានចាប់ផ្តើមធ្វើការលើប្រព័ន្ធនេះកាលពីខែមករានៅពេលដែលការឆ្លងរាលដាលនៃវីរុសកូរ៉ូណាបានផ្ទុះឡើងយ៉ាងលឿន ហើយបានចាប់ផ្តើមចែកចាយបច្ចេកវិជ្ជានេះទៅកាន់ទីផ្សាររួចទៅហើយ បន្ទាប់ពីធ្វើការបានតែមួយខែ៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Hanwang Technology បានបង្កើតនូវបច្ចេកវិជ្ជាអាចស្គាល់មុខមនុស្សដោយជោគជ័យ សូម្បីពេលពួកគេពាក់ម៉ាស់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាល​អភិបាលខណ្ឌ​សែន​សុខ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

អង្គការសិទ្ធិមនុស្ស​ស្នើឱ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

អភិបាលក្រុងហ្សា​ការតា ឆ្ល...

​ប្រែ​សម្រួលៈ​វាសនា​/​ហ្ស...

ក្រសួងពាណិជ្ជកម្ម​ប្រកាស​...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ​...