Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ស្ត្រី​មេផ្ទ...

​ស្ត្រី​មេផ្ទះ​ម្នាក់​ជួប​សំណាង​ធំ​ឈ្នះ​រង្វាន់​១០​ម៉ឺន​ដុល្លារ​

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​មនុស្ស​ម្នាក់ៗ​ពិតជា​មើល​សំណាង​មិនឃើញ​មែន​ដូចជា​ស្ត្រី​មេផ្ទះ​មួយរូប​រស់នៅ​រាជធានី​ភ្នំពេញ​បានឈ្នះ​ប្រាក់រង្វាន់​រហូតដល់​១០​ម៉ឺន​ដុល្លារ​គ្រាន់តែ​បាន​ផ្ញើ​សារ​ចូលរួម​ក្នុង​កម្មវិធី​”​ផ្ញើ​សារ​ឈ្នះ​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​ពី​ក្រុមហ៊ុន​សែ​ល​កាត​”​ប៉ុណ្ណោះ​។​

​ស្ត្រី​ដែលមាន​សំណាង​អាច​ឈ្នះ​ប្រាក់រង្វាន់​ធំ​រូបនេះ​មានឈ្មោះ​អ្នកស្រី​ព្រំ​លក្ខិណា​សព្វថ្ងៃ​រស់នៅ​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​ប្រាក់រង្វាន​ដ៏​ច្រើន​ដែល​គាត់​បានឈ្នះ​នេះដែរ​គឺ​បន្ទាប់ពី​គាត់​បាន​ចូលរួម​ផ្សងសំណាង​ផ្ញើ​សារ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​អស់​ជាច្រើន​ខែ​កន្លងមកនេះ​។​
គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​សែ​ល​កាត​តែង​ធ្វើដំណើរ​ទៅ​ប្រគល់​រង្វាន់​ដល់​គេហដ្ឋាន​របស់​អតិថិជន​របស់ខ្លួន​ដែល​បានឈ្នះ​រង្វាន់​បន្តបន្ទាប់​។​ការចុះទៅ​ចែក​រង្វាន់​ផ្ទាល់ៗ​បែបនេះ​ដើម្បី​ចង់បង្ហាញ​ពី​ការ​ក្រុមហ៊ុន​របស់ខ្លួន​បានផ្តល់​រង្វាន់​ពិតៗ​ឥត​ក្លែងបន្លំ​នោះឡើយ​។​ព្រម​ជាមួយគ្នានេះ​ដើម្បី​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​អាមេរិក ជា​រៀងរាល់ថ្ងៃ ពី​ក្រុមហ៊ុន សែ​ល​កាត​អតិថិជន​របស់​ក្រុមហ៊ុន​មួយ​នេះ​។​

​គ្រាន់តែ ផ្ញើ​សារ​ជា​អក្សរ «10K» រួច​ផ្ញើ ទៅកាន់​លេខ «8888» ឬ ក៏​ទូរស័ព្ទ​ទៅកាន់​លេខ «8888»​នោះគេ នឹង​ទទួលបាន​សារ​ផ្ញើ​ត្រឡប់មកវិញ​ដោយ​ភ្ជាប់​មក​ជាមួយនឹង​លេខ​កូដ​សំណាង​ហើយ​សូម​រក្សា​សារ​នោះ​ទុក ដើម្បី​ផ្ទៀងផ្ទាត់​៕S/

​អ្នកស្រី​ព្រំ​លក្ខិណា​សព្វថ្ងៃ​រស់នៅ​ភូមិ​១​សង្កាត់​ទួល​ទំពូង​ទី​២​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​ឈ្នះ​រង្វាន់​១០​ម៉ឺន​ដុល្លារ​ពី​សែ​ល​កាត​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...