ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដាដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្ររាជធានីភ្នំពេញនាព្រឹកថ្ងៃទី១០ ខែមីនា នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងសុខា ភិបាលពង្រឹងការត្រួតពិនិត្យសុខភាពអ្នកធ្វើដំណើរចូល មកកម្ពុជាឲ្យបានហ្មត់ចត់និងពង្រឹងសមត្តភាពមន្ត្រីពេទ្យក្នុងប្រតិបត្តិការជួយសង្គ្រោះបន្ទាន់ដល់អ្នកជំងឺនៅពេលដែលមានការទូរស័ព្ទចូល ។ សម្តេចក៏បានស្នើឲ្យពង្រឹងចំពោះអ្នកប្រចាំការទទួលទូរស័ព្ទ ១១៥ ត្រូវតែប្រចាំការ ២៤ ម៉ោងកុំឲ្យដល់គេទាក់ទងមកគ្មានអ្នកទទួល។

សម្តេចតេជោ ហ៊ុន សែនបានថ្លែងបែបនេះទៅកាន់រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលបា នអញ្ជើញចូលរួមក្នុងពីធីនោះដែរ។សម្តេចបានថ្លែងថា៖« ខ្ញុំស្នើឲ្យរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចាត់តាំងមនុស្សដែលមានសមត្តភាពប្រចាំការប្រព័ន្ធទូរសព្ទ ១១៥ » ។ សម្តេចតេជោបានបន្តថា៖«ខ្ញុំឃើញគេបង្ហោះហ្វេសបុកមួយមិនដឹងថាវាពិតកម្រិតណាទេហៅទៅមួយ រុញឲ្យទាក់ទងទៅកន្លែងនោះ ទៅកន្លែងនោះថាទៅកន្លែងជ្សេងទៀត បើឆ្លើយដាក់គ្នាបែបនេះតើអ្នកជំងឺគាត់ពឹងអី បើយើងអង្គុយរុញដាក់គ្នាបែបនេះ ដូចនេះត្រូវពង្រឹងនៃច្រក់ប្រចាំការនេះ ២៤ ម៉ោងលើ ២៤ ម៉ោង ទូរស័ព្ទរោត្រូវតែឆ្លើយតប មិនត្រូវឲ្យអ្នកជំងឺធ្វើទំនាក់ទំនងទៅកន្លែងជ្សេងទេ គឺ យើងត្រូវតែម្ចាស់ការទាក់ទងទៅកាន់កន្លែងទទួលអ្នកជំងឺនោះដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា» ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ពលរដ្ឋត្រូវជៀសវាងការរើសអើងគ្នា មិនត្រូវចាត់ទុកអ្នកសៀមរាបមិនឲ្យមកលេងយើងហើយយើងមិនទៅលេង សៀមរាបនោះទេ។វាជាការសំណាងណាស់ដែលប្រជាពលរដ្ឋរបស់យើងមិនមានការរើសអើង។ ប៉ុន្តែត្រូវប្រុងប្រយ័ត្នពីករណីនេះពីព្រោះប្រទេសខ្លះបានផ្តើមរើសអើង។សម្តេចតេជោ ហ៊ុន សែននៅតែ បន្តអំពាវនាវកុំឲ្យពលរដ្ឋភ័យខ្លាចជ្រុលពីបញ្ហានេះហើយជឿជាក់លើសេវាសុខាភិបាលកម្ពុ ជាហើយប្រសិនមានការសង្ស័យ ត្រូរទៅកាន់មន្ទីពេទ្យ ៕
