Home ព័ត៌មានជាតិ សន្តិសុខ ​បើករថយន្ត​លឿ...

​បើករថយន្ត​លឿន​ទៅបុក​ម៉ូតូ​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​បុរស​ម្នាក់​បើករថយន្ត​លឿន​ទៅបុក​ម៉ូតូ​ដែល​ជិះ​ច្រាសទិស​គ្នា​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ឯ​រថយន្ត​ក្រឡាប់​ចូល​ស្នាមភ្លោះ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​៤​ល្ងាច​ថ្ងៃទី​៨​ខែ​មិនា​ឆ្នាំ​២០២០​ក្នុង​ចំណុច​លើ​ស្ពាន​បែក​ចាន​ចាស់​ស្ថិត​ក្នុងភូមិ​បែក​ចាន​ចាស់​ឃុំ​ស្វាយចេក​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រីនគរបាល​ឃុំ​ស្វាយចេក​ឱ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​នោះ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ទ្រី​ម​125​ពាក់​ផ្លាកលេខ​1V.8782​បន្ទាយមានជ័យ​បើក​ពី​លិចទៅ​កើត​។​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​១​គ្រឿង​ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ​ពណ៌​ខ្មៅ​មួយ​បាំង​កន្លះ​ពាក់​ស្លាក​លេខ​2A.0971​កំពង់ស្ពឺ​បើក​ល្បឿន​ដូច​ហោះ​បញ្ច្រាស់ទិស​គ្នា​។​

រថយន្ត​ទៅបុក​និង​អ្នកបើក​ម៉ូតូ​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​បាក់ក​ស្លាប់​ភ្លាម​នៅលើ​ស្ពាន​រថយន្ត​ក្រឡាប់​ចូល​ស្នាមភ្លោះ​។​ក្រោយពី​កើតហេតុ​ហើយ​អ្នកបើករថយន្ត​ចុះ​គេចខ្លួនបាត់​៕S/


​រូបថត ៖ រថយន្ត​លឿន​ទៅបុក​ម៉ូតូ​ជិះ​ពី​ច្រាសទិស​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់ (​រូប​៖ ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular