Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លុបចោល​ដំណើរ​ទស្សនកិច្ច បន្ទាប់​ពី​បង់​ក្លា​ដែស​រកឃើញ​វីរុស​កូរ៉ូណា​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​បង់​ក្លា​ដែស នៅ​សប្តាហ៍​ក្រោយ ដើម្បី​ចូលរួម​ពិធី​រំលឹក​ខួប​ប្រធានា​​ធិបតី​ទី​មួយ​របស់​ប្រទេស​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ដា​កា​(​បង់​ក្លា​ដែស​) បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩​នេះ​ជា​លើកដំបូង ហើយ​បាន​ពន្យារពេល​ការ​​ប្រារព្វ​ព្រឹត្តិការណ៍​នេះ​។​

​ព្រឹត្តិការណ៍​ដែល​ជា​ថ្ងៃ​ខួប​មួយរយ​ឆ្នាំ​របស់​លោក សេក មូ​ជី​បួរ រ៉ា​ម៉ាន់​ប្រធានាធិបតី​ទីមួយ​នៃ​ប្រទេស​នេះ​ត្រូវបាន​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី ១៧ ខែ​មីនា​។​

​កាលពី​ថ្ងៃអាទិត្យ​ទី​០៨ ខែ​មីនា ប្រទេស​បង់​ក្លា​ដែស​បាន​បញ្ជាក់​ពី​ការ​រក​ឃោះ​ករណី​ឆ្លង​វីរុស​នេះ ចំនួន​៣​ករណី​ដំបូង​របស់​ខ្លួន​ហើយ​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​វិល​​ត្រឡប់មក​ពី​ប្រទេស​ចំនួន​៦ ដែល​រួមមាន ចិន អ៊ីតាលី កូរ៉េខាងត្បូង សិង្ហបូរី អ៊ីរ៉ង់ និង​ថៃ​ដើម្បី​ដាក់​ពួកគេ​ឱ្យ​នៅ​ដាច់​ដោយឡែក​នៅក្នុង​ផ្ទះរ​បស់​ពួកគេ​​រយៈពេល​១៤ ថ្ងៃ​៕​ប្រែ​សម្រួល​៖​សុខា​/sn

នាយករដ្ឋមន្ត្រី​ឥណ្ឌា គ្រោង​ធ្វើ​ទស្សនកិច្ច​បង់​ក្លា​ដែស​នៅ​សប្តាហ៍​ក្រោយ​តាម​ការអញ្ជើញ​របស់​ស​ម​ភាគី​បង់​ក្លា​ដែស តែ​ត្រូវ​លុប​ចោល​ទៅ​វិញ​ដោយសារ​វីរុស​​កូរ៉ូណា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកនាំពាក្យ:ការបិទស្ថានទ...

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោក...

ក្រោយ​ប្រកួត​ជាមួយ រ៉​យ ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អបអ...

ដោយៈ តារា​រិ​ទ្ធ / ភ្នំពេ...

សម្ដេច​ក្រឡាហោម ស ខេង ៖ ម...

ដោយ​:​មុនី​រ័ត្ន / ភ្នំពេ...