សិង្ហបុរីចាប់ផ្តើមយកថ្លៃព្យាបាលជម្ងឺកូវីដ-១៩ ពីភ្ញៀវបរទេសណាដែលត្រូវរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មី នៅពេលប្រទេសនេះបានរាយការណ៍អំពីការរកឃើញអ្នកឆ្លងថ្មីមកពីក្រៅប្រទេស ក្នុងនេះ២នាក់ជាជនជាតិឥណ្ឌូនេស៊ី។
ឥណ្ឌូនេស៊ី ដែលបានរាយការណ៍កូវីដ-១៩លើកដំបូងនៅខែនេះ ឥឡូវមានអ្នកឆ្លងកើនដល់១៩នាក់ ខណៈសិង្ហបុរីមាន១៦០នាក់។
ថ្លៃព្យាបាលជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរនៅតាមមន្ទីរពេទ្យសាធារណៈរបស់សិង្ហបុរី មានចាប់ពី៦.០០០(៤.៣០០ដុល្លារអាម៉េរិក)ទៅ៨.០០០ដុល្លារសិង្ហបុរី៕