Home ព័ត៌មានជាតិ នយោបាយ ​រាជរដ្ឋាភិបា...

​រាជរដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ប្រមាណ​ពី៨០០​លាន​ដុល្លារទៅ២ ពាន់លាន​ដុល្លារ​ដើម្បី​ទប់ទល់​ការ ខូចខាត​សេដ្ឋកិច្ច​បង្កឡើង​ដោយ​កូ​វិដ ១៩

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ថវិកា​ក្នុង​រង្វង់​ពី​៨០០ លាន​ដុល្លារ ទៅ ២០០០ លាន​ដុល្លារ​ដើម្បី​ប៉ះប៉ូវ​ការខូចខាត​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​វិ​រុស​កូ​វីដ ១៩ ទៅតាម​សេណា​រី​យ៉ូ ដែល​បាន​គ្រោងទុក ។ សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹងផង​ដែរ​ថា​៖បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​ក៏បាន​បម្រុង​ថវិកា​ប្រមាណ ៣០ លាន​ដុល្លារ​សម្រាប់​វិស័យ​សុខាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​វីដ ១៩ បន្ថែម​លើ​ថវិកា​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា នា​ព្រឹក​ថ្ងៃទី​១០ ខែ មីនា នេះ​នៅ​កោះ​ពេជ្រ ។ សម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖«​លើ​បញ្ហា​សេដ្ឋកិច្ច​រាជរដ្ឋាភិបាល​បាន​បម្រុង​ទុក​នៃ​ថវិការ​តាម​សេណា​រី​យ៉ូ​ទី​១​ឬ ទី ២​បើ​ចេញ​ទី ១​គឺ​ត្រៀម​បម្រុង​ប្រមាណ ជិត ៨00 លាន​ដុល្លារ និង បើ​សេណា​រី​យ៉ូ​ទី ១ វិបត្តិ​អូសបន្លាយ​រយៈពេល ៦​ខែ​គឺ​ត្រៀម​បម្រុង​ថវិកា​៨00​លាន​ដុល្លារ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ហើយ​បើ​វា​ទៅដល់ មួយឆ្នាំ​យើង​ក៏បាន​ប៉ាន់ស្មាន​អំពី​បញ្ហា​កំណើនសេដ្ឋកិច្ច​ថាបើ​វា​អូសបន្លាយ ៦​ខែ វា​ធ្លាក់​កំណើនសេដ្ឋកិច្ច​ប៉ុណ្ណា​,​ផលប៉ះពាល់​វា​ធំ​ប៉ុណ្ណា​, ហើយ​បាត់បង់​ចំណូលប៉ុណ្ណា​,​ប្រសិនបើ​វា​កើត​ដល់​មួយឆ្នាំ​តើ​កំណើនសេដ្ឋ កិច្ច​របស់​យើង​ធ្លាក់​ដល់​កម្រិតណា​ហើយ​យើង​ត្រូវ​ប៉ះប៉ូវ​ទំហំ​ទឹកប្រាក់​ប៉ុណ្ណា​អញ្ចឹង​វា​ស្ថិតនៅក្នុង​ចន្លោះ​ពី ៨00 លាន​ទៅ ២ ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណឹង​ដែល​យើង​បាន​ត្រៀម​បំរុង​ប៉ុន្តែ​ខ្ញុំ​គិតថា​ពិភពលោក​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ​ឥឡូវ​ផលប៉ះពាល់​វា​បាន​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់​ផងដែរ​អំពី​ការត្រៀម​ប​ង្រុ​ង​ទុក​ពី​ចំងាយ​អំពី​ផលប៉ះពាល់​សេដ្ឋកិច្ច​ដែល​បង្កដោយ​ការដក EBA ២០ ភាគរយ​ពី​កម្ពុជា ។ សម្តេច​ក៏បាន​បញ្ជាក់​ជាថ្មី​ទៀតថា​៖«​កម្ពុជា​បញ្ជា្ក​ក់​ច្បាស់​ហើយ​ថា​នឹងមិន​ទៅសុំ​អា ២០ ភាគរយ​នោះ​ត្រឡប់មកវិញ​ទេ​សុំ​អា​អ្នកវិភាគ​ពិសេស អា រ៉ុង ឈុន នោះ និយាយ​ស្តាប់​ឲ្យ​បាន គេ​ត្រៀម​បំរុង​នៅទីនេះ​ហើយ ឲ្យ​វា​បាត់ទៅ​អា ២០ ភាគរយ​នោះ បោះចោល​ទៅ​កុំទៅ​ខ្វល់​» ។

​សម្តេច​បាន​ឲ្យ​ដឹង​ទៀតថា​សម្តេច​បាន​ចុះហត្ថលេខា​រួចហើយ​ថា​វា​បាត់​ប៉ុន្មាន​ភាគរយ លើកលែង​ពន្ធ​ប៉ុណ្ណា ដើម្បី​ឲ្យ​រោងចក្រ​នៅ​កម្ពុជា​នៅតែ​អាច​ប្រកួតប្រជែង បាន ។ សម្តេច​បន្តថា​បាត់ ២០ ភាគរយ​វា​មិន​បញ្ហា​ទេ​ព្រោះ​អា EBA វា​គង់តែ​បាត់​ទេ ,​កុំ​យក​អធិបតេយ្យភាព​ជាតិ​ទៅ​ដោះដូរ​ជាមួយ​អា ២០ ភាគរយ​នៃ​EBA នេះ ឲ្យ​សោះ ។ សម្តេច​បន្តថា​នៅ​ថ្ងៃទី ១ មេសា សម្តេច​ប្រកាស​បន្ថែមទៀត​អំពី​វិធាន​ការបន្ថែម​លើ​វិធាន​ការដែល​បានដាក់​ចេញ​កាលពី​ថ្ងៃទី ២៩ ខែមករា ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុវជន​ម្នាក់​ដែល​បាន​រួមភ...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

​ព្រឹកស្អែក​សម្តេច​តេ​ជោ ...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

​ស្ត្រី​កម្ពុជា ក្នុង​វិស...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...

ប្រើ​អំពើហិង្សា​លើ​អតីត​ប...

ដោយ​: ស​រិ​ទ្ធ / កណ្តាល​:...