នឹងឈានដល់ការអនុវត្តច្បាប់ប្រសិនបើក្រុមហ៊ុនឬបុគ្គលមិនគោរពបទដ្ឋានបច្ចេកទេសសំណង់

ដោយ:គង់ហេង/កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាមបានស្នើដល់មន្រ្តីបច្ចេកទេស ត្រួតពិនិត្យមើលប្លង់របស់ សំណង់ អភិវឌ្ឍមូលដ្ឋាន បុរី និងក្រុងរណប ដែលមិនគោរពនូវបទដ្ឋានបច្ចេកទេស កិច្ចសន្យា គឺនឹងឈានដល់ការអនុវត្តនូវវិធានការច្បាប់ដាច់ខាត។

នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ ដល់អាជ្ញាធរមានសមត្ថកិច្ច មន្រ្តីជំនាញ និងវិស័យឯកជន នៅក្នុងសាលាខេត្តកំពង់ចាមដែលមានការចូលរួមពីលោក ទា ចន្ទលីដា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីនោះ នៅថ្ងៃទី ៩ មីនា លោក អ៊ុន ចាន់ដា អភិបាលខេត្តបានមានប្រសាសន៍ថា ពាក់ព័ន្ធលូបង្ហូរទឹក មានសំណង់កន្លែងខ្លះមានបំណងបង្ហូរចូលអាងចម្រុះទឹកស្អាត និងសំណង់មួយចំនួនក៏បានបង្ហូរចូលក្នុងទន្លេអុំ បង្កជាក្លិនមិនល្អនៅជាទីកម្សាន្តសប្បាយរបស់សាធារណ:ទៅវិញ។

លោកអភិបាលខេត្តកំពង់ចាមបានលើកឡើងថា បញ្ហានេះយើងត្រូវដោះស្រាយ គឺសម្រេចដាក់ដាក់ចេញឳ្យបានដាច់ខាតចំពោះការសាងសង់សំណង់ ជាការអភិវឌ្ឍមូលដ្ឋាន ជាបុរី និងទីក្រុងរណប។ ដោយចាំបាច់ត្រូវពិនិត្យប្លង់ឳ្យបានច្បាស់លាស់ជាមុនសិន មិនត្រូវទុកឳ្យសំណង់រួចរាល់ បែរជាអត់មានប្រព័ន្ធលូ ឬក៏ប្រព័ន្ធលូខុសបទដ្ឋានបច្ចេកទេសនោះ គឺធ្លាក់អាជ្ញាធរមានសមត្ថកិច្ចជាអ្នកទទួលខុសត្រូវជាពុំខាន។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ដូច្នេះករណីមិនគោរពតាមកិច្ចសន្យា និងបទដ្ឋានបច្ចេកទេសនោះ គឺយើងនឹងឈានដល់ការអនុវត្តច្បាប់លើក្រុមហ៊ុន ឬបុគ្គលនោះ។ មួយវិញទៀតមន្រ្តីបច្ចេកទេសក៏ត្រូវពិនិត្យលើប្លង់បច្ចេកទេស គឺចាំបាច់ត្រូវបំពាក់នូវសម្ភារ:ដែលអាចភ្ជាប់ក្នុងការពន្លត់អគ្គិសភ័យ និងពិសេសសំណង់ដែលមានកម្ពស់ចាប់ប្រាំ ជាន់ឡើងទៅ គឺយើងពុំទាន់មានឧបករណ៍បាញ់ពន្លត់អគ្គិសភ័យនៅឡើយទេ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...