ស្នងការខេត្តប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុង ឱកាសប្រារព្ធបុណ្យទន្លេលើកទី ៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការនគរបាលខេត្តបាត់ដំបងស្នងការដ្ឋានដែលមានលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាន អញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង អញ្ជើញ ចូលរួម ក្នុងកិច្ចប្រជុំនេះដែរមាន លោក លោកស្រី ស្នងការ រង នាយ នាយ រង ការិយាល័យ ជំនាញ មេបញ្ជាការ វរ សេនា តូច នគរបាល ការពារ ព្រំដែន គោក អធិការ អធិការរង នគរបាល ក្រុង ស្រុក ។

លោកឧត្តមសេនីយ៍ទោអ៊ុច សុខុន ស្នងការ នគរបាលខេត្តមានប្រសាសន៍ថាគោល​បំណងនៃកិច្ចប្រជុំនេះ គឺ ធានា ឲ្យបាន សន្តិសុខ សុវត្ថិភាពល្អប្រសើរជូនសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យ ទន្លេ លើកទី៦នៅ ខេត្តបាត់ដំបង និង ធានា បាន សន្តិសុខ សុវត្ថិភាព ពេញលេញ ជូន ប្រជាពលរដ្ឋ ដែលអញ្ជើញ ចូលរួម កម្សាន្ត សប្បាយ នៅ ក្នុង ពិធីបុណ្យទន្លេដែលប្រព្រឹត្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែមីនាឆ្នាំ២០២០។

លោកស្នងការខេត្តបានសំណូមពរដល់គ្រប់អង្គភាពដែលមានភារកិច្ចការពារសន្តិសុខ
សណ្តាប់ធ្នាប់សាធារណះត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ណស់ក្នុងការបំពេញភារ
កិច្ចនៅតាមគផលដៅនិងមុខសញ្ញារបស់ខ្លួមដោយចាត់វិធានការបង្ការទប់ស្កាត់និងបង្ក្រាបបានទាន់ពេលវេលានូវរាល់សកមកម្មភាពប៉ុនប៉ងបង្កចលាចល បំផ្លិចបំផ្លាញឬប្រព្រឹត្តបទល្មើសផ្សេងៗមិនទុកឲ្យពួកវាអាចឆ្លៀតឱកាសធ្វើសកម្មភាពអ្វីបានឡើយ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួង​អប់រំ​ដាក់ចេញ​គោលក...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ ក្រ...

ស្លាក​សញ្ញា​ថ្មី​«​រូប​បក...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

រដ្ឋមន្ត្រីការបរទេស​ចិន​ន...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...

ពលរដ្ឋ​ភូមិ​កូនដំរី ផ្ទុះ...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...