ដោយៈចាន់តូ/ភ្នំពេញ៖ស្ត្រីម្នាក់ជិះម៉ូតូម្នាក់ឯងមានរថយន្តមិនស្គាល់ម៉ាកបើកមកក្បែររួចកៀរដួលចូលក្រោមកង់ក្រោយរថយន្តកិនចំពាក់កណ្តាលខ្លួនស្លាប់ភ្លាមហើយរថយន្តបង្កបើកគេចបាត់។ហេតុការណ៍នេះនៅចំណុចលើមហាវិថីឈ្នះឈ្នះស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី៩មីនា២០២០។

សពស្ត្រីរងគ្រោះមានឈ្មោះប៉ោចន្ថាភេទស្រីអាយុ៤១ឆ្នាំមានស្រុកកំណើតនៅភូមិភ្នំដិលឃុំតាំងក្រាំងស្រុកបាធាយខេត្តកំពង់ចាមជិះម៉ូតូម៉ាកស៊ូមមើអិចពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1FW-8106 ។សាច់ញាតិបានឱ្យដឹងថាស្ត្រីរងគ្រោះធ្វើដំណើរមកពីកន្លែងប្តីធ្វើការនៅឯងអូរដឹមចោមចៅដោយបានធ្វើដំណើរតាមផ្លូវទៅផ្ទះនៅឯស្រុកកំណើតវិញ។

ក្រោយកើតហេតុ ប៉ូលិសមូលដ្ឋាន សហការជាមួយផ្នែកចរាចរខណ្ឌ ចុះវាស់វែង រៀបចំឯកសារ ប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯប្រពៃណីព្រោះរថយន្តបង្ក មិនស្គាល់ម៉ាក បានបើករត់បាត់៕S/
