នាវាទេសចរណ៍Costa Fortunaដែលថៃនិងម៉ាឡេស៊ីមិនអនុញ្ញាតអោយចូលកំពង់ផែរបស់គេដោយសារភ័យខ្លាចអំពីវីរុសកូរ៉ូណានោះ នៅថ្ងៃអង្គារទី១០មីនាបានចូលចតនៅកំពង់ផែសិង្ហបុរី តាមកាលវិភាគគ្រោងទុកហើយអ្នកដំណើរខ្លះត្រូវបានដឹកចេញដោយប្រញាប់ប្រញាល់ទៅកាន់អាកាសយានដ្ឋានឆាងហ្គីតាមរថយន្តក្រុង។
នាវា Costa Fortuna ចូលចតនៅសិង្ហបុរី ក្រោយត្រូវគេមិនអោយចូលកោះភូកេតនិងរដ្ឋប៉េណាំង ទោះជាក្រុមហ៊ុននាវាអះអាងថាមិនមានអ្នកដំណើរណាម្នាក់ក្នុងនាវា ឆ្លងវីរុស
នាវានេះដាក់អ្នកដំណើរអ៊ីតាលីរាប់សិបនាក់។អ៊ីតាលីកាលពីថ្ងៃ១០មីនាបានបិទខ្ទប់ប្រទេសទាំងមូលដោយអោយប្រជាជននៅក្នុងផ្ទះនៅពេលចំនួនមនុស្សស្លាប់បង្កឡើងដោយជម្ងឺឬវីរុសកូវីដ-១៩នេះឡើងដល់៤៦៣នាក់ និងឆ្លងឡើងដល់៩.១៧២នាក់។
អាជ្ញាធរសិង្ហបុរីបានបញ្ជាក់កាលពីថ្ងៃចន្ទថា អ្នកដំណើរនឹងត្រូវត្រួតពិនិត្យសុខភាពដោយវេជ្ជបណ្ឌិតម្នាក់មុនពេលពួកគេចាកចេញដើម្បីធានាថាពួកគេមិនមានឆ្លងកូវីដ-១៩៕